លោក Sepp Blatter បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិជាលើកទី៥ហើយ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាងដៃគូប្រជែងព្រះអង្គម្ចាស់ Ali bin al-Hussein ទោះជា FIFA កំពុងតែជួបរឿងអាស្រូវក៏ដោយ។
កាលពីប៉ុន្មានថ្ងៃមុននេះ ថ្នាក់ដឹកនាំកំពូល១៤រូបរបស់ FIFA ត្រូវបានក្រុមភ្នាក់ងារសំងាត់អាមេរិក FBI ប្រកាសចាប់ខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ។ តែទោះជាយ៉ាងនេះក្ដី ប្រជាប្រិយភាពរបស់លោក Sepp ប្រធាន FIFA ក៏នៅតែមិនថមថយដែរ ពោលគឺការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៅព្រឹកមិញនេះ លោកនៅតែជាប់ឈ្មោះលេខមួយឈ្នះព្រះអង្គម្ចាស់ Ali bin al-Hussein របស់ប្រទេសហ៊្សកដានីដដែល។
ក្រោយពីទទួលជ័យជម្នះនេះ បុរសវ័យ៧៩ឆ្នាំខាងលើបាននិយាយពាក្យប៉ុន្មានមាត់យ៉ាងខ្លី ដែលមានន័យជ្រៅថា៖ “ខ្ញុំនៅតែជាប្រធានដដែល ហើយជាប្រធានរបស់អ្នករាល់គ្នា”។
សូមបញ្ជាក់ផងដែរថា លោក Sepp Blatter គឺជាបេក្ខជនដែលជាប់ឆ្នោតជាប្រធាន FIFA នេះ៥លើកមកហើយ តាំងពី ១៩៩៨ , ២០០២ , ២០០៧ , ២០១១ និង ២០១៥ នេះ៕

Post a Comment