ប្រទេសកម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ២២ ប្រភេទទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៨ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះក្នុងនោះប្រទេសកម្ពុជាមានតែប្រភេទកីឡាករចំនួន ៥ ប៉ុណ្ណោះដែលអាចថាជាកីឡាមានសក្ដានុពល។ តើមិត្តអ្នកអានបានដឹងទេថា ប្រភេទកីឡាករអ្វីខ្លះដែលប្រទេសកម្ពុជាមិនរំពឹងថា បានទទួលមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំនេះ?
បើតាមរបាយការណ៍របស់លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ធ្លាប់បានរាយការណ៍ក្នុងសន្និសីទកាសែតកាលពីពេលកន្លងមកថា ប្រភេទកីឡាដែលអាចស្វែងរកមេដាយមាសជួនជាតិមានតែប្រភេទកីឡាចំនួន ៥ ប៉ុណ្ណោះរួមមានគឺ តេក្វាន់ដូ ប៉េតង់ សីបាក់តាក្រ (ឈិនឡូន ) ប្រណាំងទូកប្រពៃណី(កានូ ) និង វ៉ូស៊ូ ។
ប្រភេទកីឡាយុទ្ធសាស្ត្រមានចំនួន ៤ គឺ ប្រដាល់សកល វាយកូនបាល់ ហែលទឹក និងអត្តពលកម្ម។ ចំណែកប្រភេទកីឡាប្រជាប្រិយមានចំនួន ១៣ គឺ បាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ ទ្រីយ៉ាត្លុង យូដូ វាយកូនឃ្លីលើតុ វាយសី ប្រណាំងទោចក្រយាន គុនដាវ ជិះសេះ វាយកូនហ្គូល និងបាល់អោប ។
តាមការលើកឡើងរបស់លោក ប៊ុន សុខ ថា ប្រភេទកីឡាប្រជាប្រិយខាងលើទាំង ១៣ នេះពិតជាលំបាកក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកនេះ ព្រោះប្រទេសដែលបានចូលរួមស៊ីហ្គេមទាំង១១ប្រទេសសុទ្ធសឹងតែជាប្រទេសដែលខ្លាំងក្នុងប្រភេទកីឡាទាំងអស់នេះ ។
បើតាមការលើកឡើងកាលពីពេលកន្លងមករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសឲ្យដឹងពី ចំនួនមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥នៅ ប្រទេសសិង្ហបុរីខាងមុខនឹងមានការថយចុះសម្រាប់ប្រទេសកម្ពុជាដោយសារ ប្រភេទកីឡាសក្ដានុពលមួយចំនួនមិនមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះទេ។
ជាមួយគ្នានោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា ប្រទេសកម្ពុជាពិតជាមានការថយចុះនូវចំនួន មេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាក់ជាមិនខានឡើយ។ ប្រភេទកីឡាដែលរំពឹងទទួលបានមេដាយមួយចំនួនត្រូវបានប្រទេសសិង្ហបុរី ដែលជាម្ចាស់ផ្ទះបានដក់ចេញពីស៊ីហ្គេមឆ្នាំនេះដោយនៅសល់តែប្រភេទកីឡាសក្ដានុពលដូចជា កីឡាចំបាប់ វ៉ូវីណាម និងតេក្វាន់ដូដែលសុទ្ធតែរំពឹងឈ្នះបានមេដាយមាស។
ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមប្រតិភូចូលរួមមាន ២៥៦ នាក់កីឡាករ ១៤៥ កីឡាការិនី ៣០ នាក់គ្រូបង្វឹក ៤៤ នាក់តំណាងសហព័ន្ធកីឡាជាតិមាន ១០ នាក់និងថ្នាក់ដឹងនាំមន្ត្រីរដ្ឋបាលមាន ២៧ នាក់៕
ក្រុមកីឡាករ និងថ្នាក់ដឹកនាំ ដែលត្រូវចេញទៅ ស៊ីហ្គេម

Post a Comment