កីឡាកររបស់កម្ពុជា កន ចន្ថា, ផល សោភ័ណ្ឌ និង ផាន់ គ្រាន់ សុទ្ធតែរកឃើញការឈ្នះរៀងៗខ្លួន នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកគោជល់ ដែលធ្វើនៅលើសង្វៀន CNC ប៉ុន្តែម្ចាស់ខ្សែក្រវាត់ ទេស សំខាន់ នៅមិនទាន់រកឃើញការឈ្នះរបស់ខ្លួននោះទេ។
សម្រាប់ការប្រកួតជម្រុះលើកទី ១ កាលពីថ្ងៃទី៩ ខែឧសភា កន្លងមកនេះ សិស្សគណក្លិបកងពលតូចលេខ ៧០ ទេស សំខាន់ ចាញ់ពិន្ទុកីឡាករជើងខ្លាំងរបស់ថៃ Chhok Chhai Sor. Karaveth ដោយពិន្ទុ។ ប៉ុន្តែសម្រាប់ការប្រកួតជម្រុះលើកទី ២ នារាត្រីថ្ងៃសៅរ៍នេះ ទេស សំខាន់ ត្រូវបានគេមើលឃើញថា អាចនឹងរកឃើញការឈ្នះរបស់ខ្លួន ឯជើងខ្លាំង ផល សោភ័ណ្ឌ ក៏ត្រូវប្រកួតនៅរាត្រីនោះដែរ។
ទេស សំខាន់ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករ Kwanchai Luk Meungchhum ដែលថៃម្នាក់នេះខ្ពស់ជាង ទេស សំខាន់ បន្តិច ប៉ុន្តែបទពិសោធប្រកួតរបស់គេតិចជាង សំខាន់ ព្រោះ Kwanchai ធ្លាប់ប្រកួតបាន ៦៦ ដង ឈ្នះ ៤៨ ចាញ់ ១៧ និងស្មើ ១ ដង ខណៈ ទេស សំខាន់ ធ្លាប់ប្រកួតបាន ៧៧ ដង ឈ្នះ ៥៨ ចាញ់ ១៦ ស្មើ ៣ ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ១១ ដង។
រីឯសមត្ថភាពប្រកួតរបស់ Kwanchai ក៏មិនលើស សំខាន់ នោះដែរ ខណៈការប្រកួតលើកទី ១ កាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ Kwanchai ត្រូវបានកីឡាករ ផាន់ គ្រាន់ វាយឲ្យសន្លប់នៅក្នុងទឹកទី ៥ ។
យ៉ាងណាមិញការជួបគ្នារបស់ជើងខ្លាំង ផល សោភ័ណ្ឌ និងកីឡាករថៃ Jek Ngourn Deng Yim វានឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍មួយ។
ថ្វីបើការប្រកួតលើកទី ១ កន្លងមក ផល សោភ័ណ្ឌ បានម៉ាត់ និងបន្ថែមដោយការទាត់ធ្វើឲ្យកីឡាករថៃ Phit Lukyort Tith Phor Phlang ខូចជើងក្រោម និងបោះបង់ចោលការប្រកួតត្រឹមទឹកទី ១ ហើយ Jek Ngourn Deng Yim បានចាញ់ពិន្ទុ កន ចន្ថា ប៉ុន្តែកីឡករវ័យក្មេងរបស់ថៃម្នាក់នេះ ពិតជាមានភាពស៊ូ និងអំណត់បានល្អណាស់។
ទោះបីជាយ៉ាងណា កីឡាករវ័យ ២០ ឆ្នាំ Jek Ngourn Deng Yim បានចាញ់ប្រៀប ផល សោភ័ណ្ឌ ទាំងកម្ពស់ និងបទពិសោធប្រកួតតែម្តង ដោយ Jek Ngourn Deng Yim មានកម្ពស់ ១,៦៥ ម៉ែត្រ ធ្លាប់ប្រកួតបាន ៣១ ដង ឈ្នះ ២០ និងចាញ់ ១១ ដង ខណៈ ផល សោភ័ណ្ឌ មានកម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់ប្រកួតបាន ៦៣ ដង ឈ្នះ៥១ ចាញ់ ១២ ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ១៤ ដង។
បន្ថែមលើនេះកម្រិតបច្ចេកទេស និងល្បិចនៃការប្រកួតក៏ថៃម្នាក់នេះក្រោម ផល សោភ័ណ្ឌ ដែរ។
ផល សោភ័ណ្ឌ បានប្រាប់ថា៖«តាមការពិនិត្យមើលពីសកម្មភាពប្រកួតរបស់គេពេលជួប កន ចន្ថា កន្លងមកគឺថៃម្នាក់នេះ ពូកែទាត់ឆ្វេង និងទាត់ស្ដាំបានល្អស្មើគ្នា ព្រមទាំងមានជំហររឹងមាំទៀត ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពគឺមិនឲ្យអ្នកគាំទ្រខកបំណងនោះឡើយ»៕

Post a Comment