អ្នកប្រដាល់ជើងចាស់ វ៉ែន សុវណ្ណមកពីក្លិបកងកេងខេត្តបាត់ដំបង បានលេចមុខជាថ្មីមកប្រកួតជាមួយ ពុទ្ធឆាយរីទ្ធី ក្លិបពុទ្ធសេរីវង្សកីឡា ក្នុងឋានៈជាគូឯកប្រចាំសប្តាហ៍ នៅលើសង្វៀន SEATV នាល្ងាចថ្ងៃ អាទិត្យនេះ ខណៈអ្នកទាំង ២ មានបទពិសោធឡើងសង្វៀនប្រកួតខុសគ្នាឆ្ងាយណាស់ គឺ វ៉ែន សុវណ្ណ ស្គាល់សង្វៀនជិត ២០ ឆ្នាំ ឯ ពុទ្ធ ឆាយរីទ្ធីស្គាល់សង្វៀនជាង៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពួកគេមិនធ្លាប់ជួបប្រកួតគ្នានោះឡើយ។
បើពិនិត្យលើស្ថានភាពវិជ្ជាគុនបច្ចុប្បន្ននេះ វ៉ែន សុវណ្ណ ដែលឡើងសង្វៀនប្រកួតមិនទៀងទាត់នោះ នាំឲ្យអាជីពប្រដាល់របស់គេធ្លាក់ចុះជាងមុនឆ្ងាយ ពិសេសចាប់តាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន វ៉ែន សុវណ្ណ ឡើងសង្វៀនបានម្តងកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៥ ដោយវាយស្មើពិន្ទុជាមួយកីឡាករ មាស ភិរម្យ ក្លិបកងទ័ពជើងទឹក ហើយតាមរយៈក្បាច់គុន គឺអាចនៅរក្សាបានល្អ ប៉ុន្តែការហាត់មិនទៀងទាត់នាំឲ្យកម្លាំងមិនធានាបានថេរ ៥ ទឹកនោះឡើយ។
ពុទ្ធ ឆាយរិទ្ធី ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដោយមានកម្លាំងតស៊ូល្អ និងមានស្នៀតជង្គង់ល្អគួរសមព្រមទាំងមានបន្ថែមដោយក្បាច់កែងផងដែរ។ការប្រកួតចុងក្រោយ ឆាយរិទ្ធីវាយអ្នកប្រដាល់ថៃ ThangNong ឲ្យសន្លប់ក្នុងទឹកទី ៣ ។
វ៉ែន សុវណ្ណ និយាយថា៖«ការឡើងប្រកួតគឺមិនបានជាប់លាប់ទេ ដោយរវល់ធ្វើការងាររកស៊ី ព្រោះមានប្រពន្ធ និងកូន ៣ នាក់ហើយ»។ សុវណ្ណ បន្តថា៖«ដល់ពេលដកឃ្លាពីការងារបាន ទើបហ្វឹកហាត់នៅផ្ទះខ្លួនឯង និងសុំមកឡើងប្រកួតតែម្តង ឯលទ្ធផលឈ្នះឬចាញ់នោះ គឺមិនហ៊ានធានាទេ ប៉ុន្តែធានាវ៉ៃអស់ពីសមត្ថភាព មិនលក់ការប្រកួតដាច់ខាត»។
ចំណែក ពុទ្ធឆាយរិទ្ធី មិនអាចសុំសម្ភាសន៍បានទេ ប៉ុន្តែលោក ណន រិទ្ធ ជាគ្រូបង្វឹក ពុទ្ធ ឆាយរិទ្ធី បានប្រាប់ថា៖«ឆាយរិទ្ធី ហ្វឹកហាត់បានល្អ គឺសង្ឃឹមឈ្នះ ៨០ ភាគរយ»។ នៅមានគូពិសេសគួរឲ្យជក់ចិត្តផ្សេងទៀតគឺ ហ៊ល ដារ៉ា ក្លិបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយ គឿមសុវណ្ណឌឿត ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ដោយពួកគេពុំធ្លាប់ជួបគ្នាទេពីមុនមក។
គឿម សុវណ្ណឌឿត ជាអ្នកប្រដាល់ស្រករក្រោយ តែវាយមានក្បាច់ជង្គង់ល្អ ចិត្តអំណត់ហើយមានកម្លាំងស៊ូខ្លាំង និងរឹងមាំ ហេតុនេះ ហ៊ល ដារ៉ា ដែលជាអ្នកប្រដាល់ជើងចាស់នោះក៏មិនអាចធានាឈ្នះ ១០០ ភាគរយនោះដែរ។
ការប្រកួតចុងក្រោយរបស់ គឿម សុវណ្ណឌឿត គឺវាយឈ្នះ ឯម ខ្លឹមសរ ក្លិបឫទ្ធីពោធិ៍សែនជ័យ ក្នុងទឹកទី ៣ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែប្រភពពីអ្នកភ្នាល់លុយនិយាយពីម្នាក់ទៅម្នាក់ថា ឯម ខ្លឹមសរ កាលនោះបើកឱកាសឲ្យ សុវណ្ណឌឿត វ៉ៃសន្លប់ ដើម្បីបានសំណូកពីឈ្មួញ ឯការប្រកួតចុងក្រោយរបស់ ហ៊ល ដារ៉ា គឺវាយចាញ់កីឡាករព្រំ វី ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុ៕

Post a Comment