លោក កេតទីសាក សេនាមឿង (Kiatisuk Senamuang) គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ បានរំពឹងទុកថា ក្រុមតារាឆ្នើមៗរបស់លោក (Thai All Stars) នឹងធ្វើបានល្អនៅពេលប្រកួតមិត្តភាពជាមួយនឹងក្លិបបាល់ទាត់ Chelsea របស់ក្របខ័ណ្ឌអង់គ្លេស Premier League នៅកីឡដ្ឋានជាតិ Rajamangala នាល្ងាចថ្ងៃសៅរ៍នេះ។
គ្រូបង្វឹកដែលមានរហស្សនាមថា Zico រូបនេះ ដែលមិនបានដឹកនាំក្រុមឈុតស៊ីហ្គេមរបស់លោកនៅសិង្ហបុរីនោះ បានបញ្ជាក់ថា ក្រុមប្រជុំដោយកីឡាករឆ្នើមៗក្នុងក្របខ័ណ្ឌកំពូលរបស់ថៃ របស់លោកពិតជាមានការរំភើប និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួបប្រកួតជាមួយនឹងក្រុម Chelsea ដែលជាម្ចាស់ជើងឯកថ្មីរបស់អង់គ្លេស នៅលើទឹកដីរបស់ខ្លួន។
លោក កេតទីសាក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅកន្លែងហ្វឹកហាត់ក្នុងកីឡដ្ឋាន Rajamangala កាលពីល្ងាចថ្ងៃសុក្រថា៖ «ពិតណាស់ យើងពិតជាមានការរំភើបណាស់ ពីព្រោះក្រុម Chelsea ទើបតែបានឈ្នះពានពីក្របខ័ណ្ឌ EPL (English Premier League) ហើយពួកគេបានជ្រើសរើសយកថៃ ជាប្រទេសទី ១ ក្នុងការអបអរការឈ្នះពានជើងឯករបស់ពួកគេ»។
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ថៃ នាអំឡុងឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៧ រូបនេះ ជឿជាក់ថា ការប្រកួតកម្តៅសាច់មួយនេះមិនត្រឹមតែក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់ក្រុមតារាឆ្នើមៗរបស់លោកមុនពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៨ នៅខែមិថុនា នោះឡើយ ប៉ុន្តែ ក៏ជាចំណុចដ៏ល្អចំពោះការអភិវឌ្ឍកីឡាបាល់ទាត់អាស៊ីផងដែរ មិនមែនតែក្នុងប្រទេសថៃឡើយ។
លោក កេតទីសាក បានបញ្ជាក់ថា៖ «ការប្រកួតនេះនឹងក្លាយជាបទពិសោធដ៏ល្អមួយសម្រាប់កីឡាកររបស់ខ្ញុំ ក៏ដូចជាកីឡាបាល់ទាត់ទ្វីបអាស៊ី ហើយក៏ល្អសម្រាប់អ្នកគាំទ្រក្រុម Chelsea ក្នុងប្រទេសថៃផងដែរ។ ខ្ញុំចង់ឃើញការប្រកួតដ៏អស្ចារ្យមួយរបស់ក្រុមជម្រើសជាតិថៃ ក៏ដូចជាលទ្ធផលដ៏ល្អពីការប្រកួតនេះ»។
លោកបានបន្ថែមទៀតថា៖ «ពិតណាស់ក្នុងនាមជាគ្រូបង្វឹក ខ្ញុំពិតជាចង់ទទួលបានលទ្ធផលដ៏ល្អ ហើយវានឹងក្លាយជារឿងដ៏រំភើបក្នុងការដណ្តើមបានល្អលទ្ធផលដ៏ល្អពីការប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកដូចជា Chelsea។ ខ្ញុំពិតជាមើលឃើញពីសក្តានុពលក្នុងក្រុមនេះ»។
ក្រុមតារាឆ្នើមៗរបស់ Chelsea បានធ្វើដំណើរទៅដល់ទីក្រុងបាងកក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមដំណើរប្រកួតមុនបើករដូវកាលថ្មីរបស់ពួកគេ ក្រោយពីបានឈ្នះពាន Premier League កាលពីពេលថ្មីៗនេះ។
លោក Jose Mourinho គ្រូបង្វឹករបស់ Chelsea បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯសណ្ឋាគារ Shangri La កាលពីរសៀលថ្ងៃព្រហស្បតិ៍ថា៖ «នេះមិនមែនត្រឹមតែជាការប្រកួតឡើយ ប៉ុន្តែ ជាពេលវេលាក្នុងការអបអរការឈ្នះពានរបស់យើង។ យើងនឹងត្រៀមលក្ខខណៈជាធម្មតា ហើយយើងក៏កំពុងសម្លឹងឆ្ពោះទៅមុខផងដែរ»។ ការប្រកួតមិត្តភាពនេះ នឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាចនេះតទៅ៕

Post a Comment