អ្នកប្រដាល់៤រូប សូយ យក្សតឿ ,លួន សុខខេង ,សរ រាជសីហ៍ និងឯម ខ្លឹមខ្មៅ នឹងត្រូវឡើងប្រកួតគ្នានៅលើសង្វៀនបាយ័នរោងសៀក នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភានេះ ដើម្បីប្រជែងរកពិន្ទុក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់គូបូតាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមជុំទី២។
នៅក្នុងការប្រកួតនេះ សូយ យក្សតឿ ក្លិបពោធិ៍ជ័យកីឡា នឹងត្រូវវិលទៅជួបអ្នកប្រដាល់ជើងចាស់ លួន សុខខេង ក្លិបអាស៊ីកីឡា ខណៈ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតគុនខ្មែរខេត្តបាត់ដំបង ត្រូវជួបជាមួយ ឯម ខ្លឹមខ្មៅ របស់ក្លិបឫទ្ធីពោធិ៍សែនជ័យ។
សម្រាប់ការប្រកួតជម្រុះលើកទី១ របស់អ្នកទាំង៤ កាលពីថ្ងៃទី១៧ ខែឧសភាកន្លងមកនេះកីឡាករជើងថ្មី បានវាយឲ្យជើងចាស់សន្លប់ និងបោះបង់ចោលការប្រកួតទាំងអស់។ ក្នុងនោះ រាជសីហ៍បានម៉ាត់ និងវាយកែងបណ្ដាលឲ្យ លួន សុខខេង បែកនៅក្រោមភ្នែក និងឈាមតាមរន្ធច្រមុះរហូតអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតនៅទឹកទី៣។
ឯ អ្នកប្រដាល់ ឯម ខ្លឹមខ្មៅ ត្រូវបាន សូយ យក្សតឿ ម៉ាត់ បុកជង្គង់ និងវាយកែងបណ្ដាលឲ្យបែកលើថ្ងាស និងបានសន្លប់នៅក្នុងទឹកទី៤ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈការប្រកួតកន្លងមក យក្សតឿ មិនធ្លាប់ឈ្នះ ខ្លឹមខ្មៅ នោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជម្រុះជុំទី២ រវាងអ្នកទាំង៤ខាងលើនេះ វានៅតែមានភាពមន្ទិលក្នុងការវាយតម្លៃទុកជាមុន។ ទោះជា សរ រាជសីហ៍ ធ្លាប់ផ្ដួល លួន សុខខេង ប៉ុន្តែការវិលមកជួបខ្លឹមខ្មៅ វាអាចនឹងមានការប្រែប្រួល ព្រោះ ខ្លឹមខ្មៅ មានផ្លែសម្លាប់ល្អជាង លួន សុខខេង។
ចំពោះ លួន សុខខេង និង សូយ យក្សតឿ ត្រូវបានគេផ្តល់ការជឿជាក់ទៅលើយក្សតឿ ច្រើនជាង សុខខេង ព្រោះ យក្សតឿ មានកម្លាំងរឹងមាំ និងវាយចេញបានធ្ងន់ជាង លួន សុខខេង។
ទោះបីជា លួន សុខខេង កាលពីជុំទី១គេវាយចាញ់សរ រាជសីហ៍ក្តី តែសម្រាប់លើកនេះគេបានប្ដេជ្ញានឹងយកឈ្នះ សូយ យក្សតឿ ដើម្បីសន្សំពិន្ទុវិញ។ ប៉ុន្តែយ៉ាង ណាគ្រូបបង្វឹករបស់សុខខេងបានបញ្ជាក់ថា មិនអាចមើលស្រាល សូយ យក្សតឿ បានទេនៅពេលនេះ ព្រោះគេអាចផ្ដួលរហូតដល់ ឯម ខ្លឹមខ្មៅ ទៀតនោះ គឺមិនធម្មតាឡើយ។ តែទោះជាយ៉ងណា អ្នកស្រីគ្រូបង្វឹកនូវតែមានការជឿជាក់លើលួនសុខខេង ព្រោះគេបានខិតខំហ្វឹកហាត់ខ្លាំងណាស់សម្រាប់យកជ័យជំនះនេះ៕

Post a Comment