GuidePedia

0
អតីត​កីឡាករ​ក្លឹប​បិសាច​ក្រហម​ Paul Scholes បាន​និយាយ​ថា​ Manchester United ចាំ​បាច់​ត្រូវ​រក្សា​ Angel Di Maria ដើម្បី​ជួយ​ក្លឹប​លេង​ក្នុង​ Champion League ប្រសិន​ពួក​គេ​អាច​ឆ្លង​ផុត​វគ្គ​ play-off បាន​នៅ​រដូវ​កាល​បន្ទាប់​។


Old Trafford នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ ទទួល​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​រដូវ​កាល​ក្រោយ​ៗពិសេស ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​វគ្គ​ជម្រុះ​ Play-off នៅ​ខែ ​សីហា​ខាង​មុខ ​បន្ទាប់​ពី​បញ្ចប់​លេង​បួន​ក្នុង​តារាង​ Premier League។ ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​ Paul Scholes ជឿ​ជាក់​ថា​ ការ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ Di Maria​ អាច​សម្រេច​វាសនា​របស់​ក្រុម​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត។ ​

មាន​ការ​ពិភាក្សា​តុ​មូល​ជាមួយ​គេហទំព័រ​ Independent អំពី​ស្នាដៃ​របស់​ Di Maria កាល​ពី​រដូវ​កាល​មុន​ Scholes បាន​និយាយ​ថា​៖ វា​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​ដែល​ រូប​គេ​មាន​តម្លៃ​ខ្លួន​ ៥៩.៧​លាន​ផោន ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ រូប​គេ​អាច​ជួយ​ក្រុម​បាន​ច្រើន​ជាង​នេះ​នៅ​រដូវ​កាល​ក្រោយ។"

Scholes​បាន​បន្ត​ទៀត​ថា​៖" ខ្ញុំ​យល់​ស្រប​ដែល​Di Maria មាន​បញ្ហា​ក្នុង​ទីលាន​នៅ​រដូវ​កាល​នេះ ​ហើយ​ត្រូវ​នៅ​ជា​កីឡាករ​បម្រុង​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​នៅ Manchester United ​លើក​ដំបូង។ ​តែ​កុំ​ភ្លេច​ថា​រូប​គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​រដូវ​កាល​មុន។

ដោយ​សារ​តែ​គុណភាព​នេះ​ហើយ​ដែល​ បិសាច​ក្រហម​ព្យាយាម​ថែរក្សា​រូប​គេ​មិន​ឲ្យ​បាត់​បង់។ Man Utd​ ត្រូវ​ការ​កីឡាករ​ដូច​ជា​ Angel ​ប្រសិន​បើ​ពួក​ចង់​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​នៅ​ Champions League។ កុំ​ទាល់​អាល ​ប៉ាន់​ស្មាន​ ចាំ​មើល​រដូវ​កាល បន្ទាប់​ទៀត​តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​មាន​ Di Maria ជួយ​ក្លឹប។


Di Maria កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ក្នុង​មួយ​រយៈ​កាល​ចុង​ក្រោយ​ក្នុង​ Premier League ​រដូវ​កាល​នេះ​បន្ទាប់​ពី​ផ្ទេរ​មក​ពី​ Real Madrid ក្នុង​តម្លៃ​ ៥៩.៧លាន​ផោន។​ ដោយ​ឡែក​​ទោះ​បី​ជា​រូប​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ក៏​ពិត​មែន ​ប៉ុន្តែ​មាន​ក្លឹប​ធំ​ជា​ច្រើន​ដូច​ជា​ Paris St-Germain និង Bayern Munich ជាដើម​ចង់​បាន​រូប​គេ​ទៅ​ជួយ​ក្លឹប។ ​ប៉ុន្តែ​លោក Van Gaal​ កំពុង​តែ​មាន​គម្រោង​រក្សា​កីឡាករ​រូប​នេះ​ឲ្យ​គង់​វង្ស​ទៅ​វិញ។

Post a Comment

 
Top