ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup របស់អង់គ្លេសរវាងក្រុមម្ចាស់ជើងឯកចាស់ Arsenal និងក្រុម Aston Villa នៅកីឡដ្ឋាន Wembley Stadium នឹងចាប់ផ្ដើមនៅម៉ោង១១:៣០នាទីយប់នេះហើយ ។ ចាំមើលថាតើកាំភ្លើងធំអាចឈ្នះពានរង្វាន់ FA Cup នេះជាលើកទី១២បានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Arsene Wenger គ្រូធំរបស់កាំភ្លើងធំបាននិយាយថា ក្រុមរបស់លោកនឹងក្លាយជាក្រុមទីមួយនៅអង់គ្លេសដែលអាចឈ្នះពានរង្វាន់ FA Cup រហូតដល់ទៅ១២ដងនៅយប់នេះ។ ត្បិតតែវាមិនមែនជារឿងងាយស្រួលក្នុងការយកឈ្នះ Aston Villa នៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ Arsenal នឹងធ្វើឱ្យបានល្អបំផុតដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត។
ដោយឡែកលោក Tim Sherwood អ្នកចាត់ការក្រុម Aston Villa បាននិយាយដែរថា៖ “ពួកគេជាក្រុមម្ចាស់ជើងឯកចាស់ ដូច្នេះមិនមែនជារឿងងាយទេក្នុងការយកឈ្នះពួកគេ។ ប៉ុន្តែយើងក៏មិនមែនឡើងមកដល់វគ្គនេះដោយស្រួលនោះដែរ ហើយក៏មិនចង់ត្រលប់ទៅដោយដៃទទេដែរ។ កីឡាករទាំងអស់មានទំនុកចិត្តខ្ពស់ ដើម្បីកាន់ពានរង្វាន់នេះបង្ហាញដល់អ្នកគាំទ្រនៅយប់នេះ”។
ជើងកីឡាករ
កីឡាករ Danny Welbeck មិនអាចចូលលេងបានទេក្នុងរាត្រីនេះដោយសារមានរបួសជង្គង់ ចំណែកឯ Walcott , Alex Oxlade-Chamberlain , Mathieu Debuchy និង Mikel Arteta វិញក៏មិនទាន់ប្រាកដថាអាចលេងបានឬអត់នោះដែរ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Szczesny , Bellerin , Mertesacker , Koscielny , Monreal , Cazorla , Coquelin , Ramsey , Ozil , Sanchez និង Giroud។
ខាងក្រុម Aston Villa វិញនឹងអវត្តមានកីឡាករសំខាន់ច្រើននាក់ដូចជា Aly Cissokho , Kieran Richardson, Jores Okore , Brad Guzan និង Kieran Richardson ដោយសាររបួសមិនទាន់ជា។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Given , Bacuna , Vlaar , Baker , Richardson , Cleverley , Westwood , Delph , Grealish , Agbonlahor និង Benteke ។
ប្រវត្តិជួបគ្នា
ក្នុងពានរង្វាន់ FA Cup នេះក្រុមទាំងពីរធ្លាប់បានជួបគ្នា១០ដងមកហើយ ដែលក្នុងនោះ Arsenal ឈ្នះ៧ និង Aston Villa ឈ្នះ៣។ ដោយឡែកក្នុងវគ្គផ្ដាច់ព្រ័ត្រ នេះគឺជាលើកដំបូងហើយដែលក្រុមទាំងពីរប៉ះគ្នា។
បើនិយាយតែ៥ប្រកួតចុងក្រោយគ្រប់ពានរង្វាន់វិញ Aston Villa ឈ្នះ Arsenal បានតែម្ដងគត់ ក្រៅពីនេះចាញ់ទាំងអស់។ នាយប់នេះដែរ ប្រសិនបើ Arsenal ឈ្នះ នោះជាលើកទី១២ហើយសម្រាប់ក្រុមនេះលើកពាន FA Cup តែបើ Aston Villa ជាអ្នកឈ្នះវិញក៏លើកទី៨ផងដែរសម្រាប់ក្រុមមួយនេះ។
ព្យាករណ៍សម្រាប់គូនេះគឺ Arsenal ៣-១ Aston Villa ។
សូមរំលឹកថា នាយប់នេះដូចគ្នាក៏មានប្រកួតផ្ដាច់ព្រ័ត្រ៣គូទៀតដែរគឺ Borussia Dortmund ប៉ះ VfL Wolfsburg នៅម៉ោង១ទៀបភ្លឺ ពានរង្វាន់ DFB Pokal (Germain Cup) , AJ Auxerre ប៉ះ PSG នៅម៉ោង២ទៀបភ្លឺ ពានរង្វាន់ Coupe De France និងមួយគូទៀតគឺ Athletic Club ប៉ះ Barcelona ម៉ោង២:៣០នាទីទៀបភ្លឺ ពានរង្វាន់ Copa del Rey ៕

Post a Comment