ជនជាតិសិង្ហបុរីម្នាក់ និងជនបរទេសច្រើននាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទរៀបចំលទ្ធផលការប្រកួតទុកមុនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៥ នេះ។ នេះបើតាមភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសសិង្ហបុរីបាននិយាយ។
មានកីឡាចំនួន៣៦ប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥នេះ ដែលធ្វើឡើងក្នុងប្រទេសសិង្ហបុរី ហើយពេលវេលានៃការប្រកួតនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៥ខែមិថុនាខាងមុខនេះទៅ។ លើកលែងកីឡាបាល់ទាត់មួយ ដែលចាប់ផ្ដើមប្រកួតតាំងពីម្សិលមិញ ព្រោះមានប្រកួតច្រើនប្រកួតជាងគេ។
មុនចាប់ផ្តើមព្រឹត្តិការណ៍ខាងលើនេះដែរ ការិយាល័យប្រឆាំងអំពើពុករលួយប្រចាំនៅប្រទេសសិង្ហបុរី (Corrupt Practices Investigation Bureau) បាននិយាយថា ពួកគេបានចាប់ខ្លួនជនដែលប្រព្រឹត្តិអំពើពុករលួយរៀបចំលទ្ធផលទុកមុនការប្រកួតនិងរឿងលក់គ្រាប់បាល់បានជាច្រើននាក់ហើយ ដែលក្នុងនោះមានទាំងជនជាតិសិង្ហបុរីផ្ទាល់ អ្នកខ្លះមកពីក្រុមបាល់ទាត់ជម្រើសជាតិទីម័រ និងជាតិសាសន៍ផ្សេងទៀតផងដែរ។
ភ្នាក់ងារខាងលើក៏បានបន្ថែមទៀតថា ក្រុមការងាររបស់ពួកគេកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀតចំពោះបញ្ហានេះព្រោះថាតាមដំណឹងដែលទទួលបានមិនត្រឹមតែមានមនុស្សប៉ុន្មាននាក់នេះនោះទេ ពោលគឺនៅមានច្រើននាក់ទៀត ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ភ្នាក់ងារប្រឆាំងអំពើពុករលួយនេះធ្លាប់បានចាប់ខ្លួនអ្នកជំនួញជនជាតិសិង្ហបុរីម្នាក់ឈ្មោះថា Eric Ding ដែលកាលនោះជាប់ចោទពីបទរៀបចំលទ្ធផលទុកមុនក្នុងការប្រកួតនេះដូចគ្នា ហើយត្រូវតុលាការកាត់ទោសឱ្យជាប់គុករហូតដល់ទៅ៥ឆ្នាំឯណោះ៕

Post a Comment