ព្រឹត្តិការណ៍ប្រកួតបាល់ទះ Leo-Cup នៅមណ្ឌលខេត្តសៀមរាបបានបញ្ចប់ការប្រកួតជម្រុះក្នុងពូលរួចរាល់ហើយ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥។
ការប្រកួតជម្រុះចុងក្រោយ ក្នុងពូល A ដែលមាន១ប្រកួតនោះ ក្រុមអនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនសេខ្វៀនប្រកួតឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន ស្វាយធំ៣ សិតទល់២សិត ទាំងប្រផិតប្រផើយក្នុងពិន្ទុ២៥ ទល់២៣–២៥ ទល់២០–២១ ទល់២៥–១៦ ទល់ ២៥ និង ១៥ ទល់៩។
បាល់ទះជ័យជំនះលើគូប្រកួត៣សិតទល់ ០ និង ៣សិតទល់ ១សិតក្រុមឈ្នះបាន៣ពិន្ទុ ឯ ក្រុមចាញ់បាន០ពិន្ទុ តែបើឈ្នះ៣សិត ទល់២សិតនោះ ក្រុមឈ្នះបាន២ពិន្ទុ និងក្រុមចាញ់បាន១ពិន្ទុ ។ សម្រាប់អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនសេខ្វៀនដែលឈ្នះ វិទ្យាល័យ ហ៊ុន សែន ស្វាយធំ៣ សិតទល់២សិតនោះ បានទទួល២ពិន្ទុបានឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងឋានៈជាក្រុម លេខ២ ក្នុងពូលដោយ៣ប្រកួត ឈ្នះ២ប្រកួត ចាញ់១ប្រកួត។ ចំពោះក្រុមវិទ្យាល័យ ហ៊ុន សែនស្វាយធំ ដែល៣ប្រកួត ឈ្នះ១ប្រកួត ចាញ់២ប្រកួតនោះហាលអាវហើយ។
ពូល A ក្រុមដែលបានឡើងវគ្គពាក់កណ្ដាលមួយក្រុមទៀតនោះ គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧ ដែល៣ប្រកួតឈ្នះទាំង៣ប្រកួតនោះបានលេខ១ ក្នុងពូល និងឡើងលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមវិទ្យាល័យ ហ៊ុន សែន សៀមរាប ៣ប្រកួត ចាញ់ទាំង៣ប្រកួតហាលអាវត្រឹមនេះ។
សម្រាប់ពូល B វិទ្យាល័យ ហ៊ុន សែន បាគងប្រកួតចាញ់ក្រុមសកលវិទ្យាល័យអង្គរ១សិតទល់៣សិត ក្នុងពិន្ទុ១៩ ទល់២៥–២២ ទល់ ២៥–២៥ ទល់ ១៩ និង ៧ ទល់ ២៥។
សកលវិទ្យាល័យអង្គរ៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ លេខ១ ក្នុងពូលមានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះក្រុមវិទ្យាល័យហ៊ុន សែនបាគង៣ប្រកួតឈ្នះ ១ ប្រកួតចាញ់ ២ ប្រកួតហាលអាវត្រឹមនេះ ។ មួយប្រកួតទៀតរបស់ពូលB យុវជនស្រុកពួកចាញ់ក្រុមវិទ្យាល័យសសរស្ដម្ភ ០ ទល់៣សិត ក្នុងពិន្ទុ១៨ ទល់២៥–១៣ ឬ ២៥ និង ២២ ទល់ ២៥។
៣ប្រកួតរបស់វិទ្យាល័យសសរស្ដម្ភ ឈ្នះ២ ប្រកួតចាញ់១ប្រកួត មាន៦ពិន្ទុ លេខ២ក្នុងពូលមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំពោះក្រុមយុវជនស្រុកពួក៣ប្រកួតចាញ់ទាំង៣ ប្រកួតនោះហាលអាវត្រឹមនេះហើយ។
គួរបញ្ជាក់ថា សៀមរាបគឺជាមណ្ឌលទី៥ ហើយដែលត្រូវប្រកួតជម្រុះយក២ក្រុម បន្ទាប់ពីមណ្ឌលរាជធានីភ្នំពេញ ព្រះសីហនុ កំពង់ចាម និងបាត់ដំបង ដែលបានប្រកួតជម្រុះរួចហើយនោះ៕

Post a Comment