GuidePedia

0
វេលា​ម៉ោង​៧​យប់​នេះ​នៅ​ស្ដង់​សម្លៀកបំពាក់​FBT របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ផ្សារ​ទំនើប AEON ជាន់​ទី ១​ជិត​កន្លែង​លក់​គ្រឿង​បរិភោគ​នោះ​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា​នឹង​បង្ហាញមុខ​នៅ​ទី​នោះ ។​


​ ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា​កីឡាករ​បាល់ទាត់​ល្បី​ៗ​របស់​កម្ពុជា​ដែល​ត្រូវ​ចេញទៅ SEA Games​នៅ​ថ្ងៃទី​៣១​ឧសភា​នោះ​ពិតជា​ទៅ​ស្ដង់​សម្លៀកបំពាក់ FBT មែន ។​

​ ​លោក​បន្តថា​សម្រាប់​អ្នក​ដែល​ចង់​ជួប​ជាមួយ​កីឡាករ​វ័យក្មេងៗ​ទាំងនោះ​ដោយ​ចង់បាន​ហត្ថលេខា ឬ​សំណេះ​សំ​ណា​ល សាកសួរ​ពីបទ​ពិសោធន៍​នៃ​ការលេង​គេ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កីលាករ​ល្បីៗ​ទាំង​នោះបាន ។​លោក​អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា​ចាត់ទុកថា​នេះ​ជាការ​បង្ហាញខ្លួន​ដ៏​កម្រ​របស់​អ្នក​ទាត់​បាល់​វ័យក្មេង​ក​ម្ពុ​ជា ។​

​ ​កីឡាករ​ល្បីៗ​ទាំងនោះ​មាន​ប្រាក់ មុន្នី​ឧ​ត្ត​ម ចាន់ វឌ្ឍនាកា ព្រមទាំង​កីឡាករ​វ័យក្មេងៗ​ដេ​ល​កំពុងតែ​ល្បី​ល្បាញ​ជាច្រើនរូប​ទៀត ។​

Post a Comment

 
Top