GuidePedia

0
យោងតាមការចុះផ្សាយរបស់ គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា​ កីឡាករឆ្នើមប្រចាំនៅ Real Madrid ទាំងគាំទ្រឲ្យលោក Carlo Ancelotti បន្ដរក្សា ដំណែងក្នុងក្រុមដដែល បើទោះបីជាក្រុមត្រូវបរាជ័យក្នុងរដូវកាលនេះក៏ដោយ ។​


កីឡាករឆ្នើមប្រចាំនៅ Real Madrid ទាំងអស់ ក្នុងនោះមានដូចជា Cristiano Ronaldo, Gareth Bale នឹង Toni Kroos បានដាក់សំណើរស្នើដល់ថ្នាក់ដឹក នាំកំពូល សុំឲ្យលោក Carlo Ancelotti បន្ដកាន់ដំណែក្នុង​ទឹកដី Real Madrid ដែល ដោយមិនខ្វល់ពីលទ្ធផលនៃការប្រកួតក្នុងរដូវកាលនេះយ៉ាងណានោះទេ ។​

ប្រភពព័ត៌មានបានបន្ដទៀតថា គ្រូបង្វឹកជនជាតិ អ៊ីតាលីម្នាក់នេះ មានប្រវត្ដិដឹកនាំក្រុមល្បីៗ ជោគជ័យច្រើនការប្រកួតរាប់រដូវកាលមកហើយ ហើយរូបលោក ផ្ទេរចូលមកក្រុម Real Madrid នេះក៏ធ្លាប់ដឹកនាំក្រុម ជោគ​ជ័យ​មួយរដូវកាលផងដែរ។ ប៉ុន្ដែសម្រាប់រដូវកាលនេះ Real Madrid បាត់បង់ទាំងអស់ បើសូមប្បី តែមួយ​ពាន​រង្វាន់ប្រកួត ទាំង Champions នឹង La Liga ។


លោក Florentino Perez ថ្នាក់ដឹកនាំកំពូល របស់ក្រុម Real Madrid មានទំនងជាមួយ Carlo Ancelotti រឹងមាំ​ដូចជាថ្ម ដោយមិនអាចកាត់ផ្ដាច់បានឡើយ ។ ហើយស្របពេលហ្នឹងផងដែរ កីឡាករ Ronaldo ក៏បានបង្ហាញពីភាពពេញចិត្ដ និង ស្រលាញ់ចង់ឲ្យ Carlo Ancelotti នៅបន្ដជាគ្រូបង្វឹកបន្ដទៀតក្នុង ក្រុម​Real Madrid ។

Post a Comment

 
Top