GuidePedia

0
Philippe Coutinho​មាន​នូវ​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ ក្រោយពី​ទទួល​បាន​ការតែងតាំង​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ ដែល​បាន​រៀបចំឡើង​កាលពី​រាត្រី​ថ្ងៃ​អង្គារ។


កីឡាករ​វ័យ​២២​ឆ្នាំ​ម្នាក់​នេះ ដែល​រក​គ្រាប់​បាល់​បាន​៥​គ្រាប់ និង​ជួយ​ដៃគូ​រកបាន​៥​គ្រាប់​ទៀត នៅ​៣៤​ប្រកួត​របស់​គាត់​លេង​ក្នុង​ក្របខណ្ឌ Barclays Premier League​ក្នុង​រដូវ​កាល​នេះ ដោយ​បាន​ផ្តួល​កីឡាករ Raheem Sterling, Martin Skrtel, Jordan Henderson និង​កីឡាករ Simon Mignolet ដើម្បី​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ដ៏​មាន​កិត្យានុភាព​មួយ​នេះ។

ខ្សែបម្រើ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់​នេះ បាន​និយាយ​ថា សម្រាប់​លោក វា​គឺជា​រង្វាន់​ដ៏​ពិសេស ហើយ​វិសេសវិសាល​ជាទីបំផុត ហើយ​មានន័យ​បំផុត ដែល​ទទួល​បាន​រង្វាន់​នេះ ពី​កីឡាករ​រៀមច្បង Steven Gerrard​។

ខណៈនោះ​ដែរ កីឡាករ Steven Gerrard​ដែល​កំពុង​រៀបចំ​បង្វឹក​របស់​គាត់ ដើម្បី​ធ្វើដំណើរ​ទៅកាន់​កាន់​ក្លិប LA Galaxy​លេង​ក្នុង​ក្របខណ្ឌ​បាល់ទាត់​អាមេរិក MLS​នោះ បាន​សម្តែង​នូវ​ការ​ស្ងើចសរសើរ​ផងដែរ ដល់​សមាជិក​រួម​ក្រុម​របស់​គាត់​ម្នាក់នេះ។

ដោយឡែក​កីឡាករ Raheem Sterling បានឈ្នះ​រង្វាន់​កីឡាករ​ឆ្នើម​វ័យក្មេង​របស់​ក្លិប Liverpool​ផងដែរ ប៉ុន្តែ​ពេល​ឡើង​ទទួល​រង្វាន់ សម្រាប់តែ​ក្រុម​អ្នកគាំទ្រ​ស្រែកថា​ឲ្យ​ទៅវិញ បន្ទាប់ពី​កីឡាករ​ម្នាក់នេះ បដិសេធន៍​មិន​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន​១​សែន​ផោន នៅក្នុង​ទឹកដី Anfield៕

Post a Comment

 
Top