នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥នេះ ក្រុមបាល់ទាត់ខេត្តស្វាយរៀង បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីហើយ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍HRB Singapore-Cup 2015។
លោកសំ វ៉ាន់ដេត គ្រូបង្វឹកក្លិបបាល់ទាត់ខេត្តស្វាយរៀង ដែលជាអ្នកដឹកនាំទៅនោះ បានមានប្រសាសន៍នៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្រុមលោកត្រូវជួបជាមួយក្រុម Albirex Niigata Singapore FC របស់ម្ចាស់ផ្ទះសិង្ហបុរីនៅថ្ងៃបើកឆាកនៃពានរង្វាន់ RHB Singapore Cup ឆ្នាំ២០១៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៧និង៣០ នាទីយប់ (ម៉ោង ៦និង៣០នាទីនៅកម្ពុជា) នៅលើទីលានកីឡដ្ឋាន Jurong East Stadium ហើយការជួបលើកនេះ គឺជាជំនួបលើកទី២ ដោយលើកទី ១ ក្រុមលោកបានចាញ់ម្ចាស់ផ្ទះក្នុងលទ្ធផល០ទល់៣។
លោកបានបន្តថា ការប្រកួតឆ្នាំនេះមាន៤ ប្រទេសចូលរួមមាន ប្រទេសឡាវ ប្រ៊ុយណេ កម្ពុជា និងសិង្ហបុរី ហើយលើកនេះមានសារសំខាន់ណាស់សម្រាប់ក្រុមលោក ព្រោះបើសិនខេត្តស្វាយរៀងលេងឈ្នះក្រុមម្ចាស់ផ្ទះ ខាងប្រទេសសិង្ហបុរីនឹងត្រឡប់មកលេងក្នុងប្រទេសកម្ពុជាវិញ។
បើតាមលោកឱក សំណាង អគ្គលេខាធិការក្លិបបាល់ទាត់ខេត្តស្វាយរៀង FC បានឲ្យដឹងកាលពីពេលថ្មីកន្លងមកនេះថា ក្នុងព្រឹត្តិការណ៍ HRB Singapore-Cup 2015 នៅប្រទេសសិង្ហបូរីនេះ មានក្រុមបាល់ទាត់ចំនួន ៦ ក្រុមចូលរួមប្រកួត ដែលជាក្រុមជើងឯកLeague និងក្រុមដែលលេងក្នុង League។ ក្រុមទាំង៦ នោះ មាន Hougang United FC -ក្រុមGlobalFC- ក្រុមGaylang International FC- ក្រុមប៉ូលិសជាតិឡាវ-ក្រុម Abirex Niigata Singapore FC និង ក្រុមខេត្តស្វាយរៀង។
តាមកម្មវិធីប្រកួតដែលគ្រោងទុក នៅក្នុងការប្រកួតដំបូងនោះ គឺក្រុម Hougang United FC ប្រកួតជាមួយក្រុម Global FC ,ក្រុម Geylang International FC ប្រកួតជាមួយក្រុមប៉ូលិសជាតិឡាវ និង ក្រុម Albirex Niigata Singapore FC ប្រកួតជាមួយក្រុមខេត្តស្វាយរៀង។
លោកឱក សំណាង និយាយថា សម្រាប់លើកនេះក្រុមខេត្តស្វាយរៀងបានហ្វឹកហាត់បានល្អ ត្រៀមសម្រាប់ការប្រកួតនេះ តែលោកក៏អះអាងថា ក្រុមAlbirex Niigata ពេលនេះក៏កាន់តែខ្លាំងជាងមុនទៀតដែរ។
គួរបញ្ជាក់ថា ក្នុងSingapore League ក្រុមAlbirex Niigata កំពុងតែស្ថិតនៅកំពូលតារាង។ ក្រុម Hougang United FC ក៏លេងចាញ់ក្រុមAlbirex Niigata Singapore FC ២ ទល់ ១ និងឈ្នះក្រុម Geylang International FC ១ទល់០ដែរ៕

Post a Comment