GuidePedia

0
Manchester ​United ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​កៅអី​ទៅ​លេង​ Champions​ League​ នៅ​រដូវកាល​ក្រោយ​នេះ​ (ត្រូវ​ឆ្លង​កាត់​វគ្គ​ Play-off)​ ហើយ​ពួកគេ​ក៏​បាន​ត្រៀម​ខ្លួន​រួចហើយ​ដែរ​ សម្រាប់​ការប្រកួត​ជាមួយ​ Hull​ នៅ​ក្នុង​សប្ដាហ៍​នេះ។​


ទន្ទឹមគ្នា​នេះ​ដែរ​ នៅ​ក្នុង​ថ្ងៃ​នេះ​គណនេយ្យ​ Twitter ​ផ្លូវការ​របស់​ Man United​ បាន​បង្ហោះ​វីដេអូ​មួយ​ បង្ហាញ​ពី​គ្រាប់​បាល់​ដែល​ល្អ​ជាង​គេ​ទាំង​បួន​គ្រាប់​ប្រចាំ​រដូវកាល​ ហើយ​គ្រាប់​បាល់​ទាំង​បួន​នេះ​ គឺ​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ប្រិយមិត្ត​តាមរយៈ​អនឡាញ។​

មួយ​វិញ​ទៀត​គឺ​ ម្ចាស់​គ្រាប់​បាល់​ទាំង​បួន​នេះ​រួមមាន​ Rooney,​ Ander​ Herrera ​Juan Mata​និង​ Di Maria​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ Di Maria​ គឺ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​ សម្រាប់​គ្រាប់​បាល់​របស់​អ្នក​ទាំង​បី​ខាង​លើ​នេះ។​


ចង់​ដឹង​ថា​គ្រាប់​បាល់​ទាំង​បួន​គ្រាប់​នេះ​ មាន​លក្ខណៈ​អស្ចារ្យ​យ៉ាងណា​នោះ​ សូម​​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ហើយ​ប្រិយមិត្ត​សាក​គិត​ទៅ​មើល​ថា ​គ្រាប់​បាល់​មួយ​ណា​ដែល​ឡូយ​ជាង​គេ?







Post a Comment

 
Top