អាជ្ញាកណ្ដាលសញ្ជាតិប៉េរូម្នាក់ ឈ្មោះ Ramon Blanco បានចាយកាតក្រហមអស់៥ នៅ៥នាទីចុងក្រោយ មុននឹងបញ្ចប់ការប្រកួត នៅលីកកំពូលប៉េរូ រវាងក្រុម Alianza Lima ទល់ Real Garcilaso កាលពីថ្ងៃចន្ទ។
ក្នុងការប្រកួត ដែលក្រុម Alianza Lima ចាញ់ Real Garcilaso ១-០ នោះ លោកអាជ្ញាកណ្ដាល Blanco ថែមទាំងពិន័យកាតក្រហមទៅលើកីឡាករក្រុមចាញ់ ដល់ទៅ៤ និងថែមទាំងពិន័យកាតក្រហម អ្នកចាត់ការក្រុមទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅនាទី៨៦ ខណៈដែល Gabriel Costa របស់ក្រុម Alianza Lima ត្រូវពិន័យកាតក្រហមមុនគេ បន្ទាប់ពីប៉ះទង្គិចជាមួយខ្សែបម្រើរបស់ក្រុម Real Garcilaso។ អ្នកចាត់ការក្រុម Allianza លោក Guillermo Sanguinetti ដែលរត់មកតវ៉ា ក៏ត្រូវពិន័យកាតក្រហម ឲ្យចេញពីលានប្រកួតផងដែរ។
ក្រោយមក Pablo Miguez ទទួលបានកាតក្រហម (លឿង២ដង) នាទី៨៧ ក្រោយទាត់ដៃគូប្រកួតពីក្រោយ។ មិត្តរួមក្រុម Christian Cueva ដែលព្យាយាមតវ៉ា ត្រូវពិន័យកាតក្រហមតែម្ដងនាទី៨៧ដូចគ្នា ខណៈដែល Marcos Miers របស់ក្រុម Allianza ម្នាក់ទៀត ទទួលបានកាតក្រហមនៅនាទី៨៨ (លឿង២ដង) ក្រោយប្រើកែងទៅលើផ្ទៃមុខដៃគូប្រកួត៕
សូមទស្សនាវីដេអូខាងក្រោម៖

Post a Comment