GuidePedia

0
យោង​តាម​សម្ដី​អតីត​ខ្សែបម្រើតោខៀវលោក ​​Michael Ballack ​បាន​ឲ្យ​ដឹង​ថា​ លោក​Pep Guadiola ​នៅតែ​ជា​ជម្រើស​គ្រូបង្វឹក​ល្អ​បំផុត​ម្នាក់​ដដែល​សម្រាប់​ក្លិប​Bayern ​Munich។


ជាមួយ​នឹង​កុងត្រា​របស់​គាត់​នៅក្នុង​ទឹកដី​Allianz Arena ​គ្រោង​នឹង​ផុតកំណត់​នា​រដូវ​កាល​ក្រោយ​ហើយ​នោះ អនាគត​របស់​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​ស្ថិតនៅ​ជា​កម្មវត្ថុ​នៃ​ការព្យាករ​​ទុក​ដដែល ថ្វីបើ​លោក​ធ្លាប់​បាន​និយាយ​យ៉ាង​ទទូច​ថា​នឹង​បន្ត​នៅ​ជាមួយ​ក្លិប​យ៉ាងហោចណាស់​ក៏​១​រដូវ​កាល​ទៀត​ក៏ដោយ។

ម្យ៉ាង​វិញ​ទៀត​ ដោយ​ក្រុម​Bayern Munich​បរាជ័យ​ក្រោម​ថ្វី​ជើង​អតីត​ក្រុម​Barcelona​​នៅ​ការប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​Champions League​​ និង​ការ​ប្រកួត​DFB-Pokal​នោះ​ ការ​ពិនិត្យពិច័យ​បាន​កើត​មាន​ឡើង​លើ​ការ​ដឹកនាំ​ក្រុម​របស់​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​​ ក្នុង​នោះ​ក្លិប​Man City​អាច​ជា​គោលដៅ​ផ្ទេរ​ទៅ​ដ៏​មាន​សក្ដានុពល​បំផុត​របស់​គាត់។


ទោះបីជា​យ៉ាង​ណា​ក៏ដោយ​លោក​Ballack​ដែល​ជា​អតីត​កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ដែរ​នោះ បាន​និយាយ​ថា លោក Guadiola​គឺជា​ជម្រើស​ល្អ​បំផុត និង​តែមួយគត់​សម្រាប់​ការងារ​គ្រូបង្វឹក​នៅ​ក្លិប Bayern Munich។ លោក​បាន​និយាយ​ថា ការងារ​បាល់ទាត់​របស់​គាត់ ​មិន​អាច​ប្រៀបផ្ទឹម​បាន​នោះ​ទេ ហើយ​គាត់​គឺជា​គ្រូបង្វឹក​ដ៏​កំពូល​ម្នាក់ និង​ជា​មនុស្ស​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ក្លិប​យក្ស​អាល្លឺម៉ង់​មួយ​នេះ៕ ​

Post a Comment

 
Top