GuidePedia

0
អ្នកចាត់ការ​ Jose Mourinho បាន​ឲ្យ​កូន​ក្រុម​របស់​លោក​ កីឡាករ​ Chelsea ទាំង​អស់ សម្រាក​ដល់​ទៅ​៤​ថ្ងៃ​នៅ​សប្ដាហ៍​នេះ មុន​ពេល​ត្រូវ​ប៉ះ​ Liverpool នៅ​យប់​ថ្ងៃ​អាទិត្យ​ ដែល​​នេះ​​អាច​​នឹង​រំខាន​ដល់​លោក Louis van Gaal ផង​ដែរ ​ខណៈ​ដែល​ Manchester United កំពុង​តែ​ប្រជែង​តំណែង Top 4 ជា​មួយ​ហង្ស​ក្រហម។ នេះ​បើ​តាម​សារព័ត៌មាន Telegraph បាន​ចុះ​ផ្សាយ។


​Liverpool ​បច្ចុប្បន្ន​​នៅ​ក្រោម​ Man Utd ចំនួន​៤​ពិន្ទុ និង​នៅ​សល់​៣​ប្រកួត​ទៀត​ដូច​គ្នា ដូច្នេះ​ការ​ប្រកួត​ Super Sunday នៅ​ Stamford Bridge ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​អាច​ជា​ការ​ប្រកួត​ស្លាប់​រស់​របស់​ក្រុម​លោក​ Rodgers ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ Top 4 ទៀត។

​ប៉ុន្តែ​សម្រាប់​​ក្រុម​ Chelsea ដែល​ឈ្នះ​ពាន​រង្វាន់​ហើយ​នោះ លោក​ Mourinho ពុំ​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ ពោល​គឺ​រហូត​មក​ទល់​​នឹង​ថ្ងៃ​សុក្រ​នេះ​ អ្នកចាត់ការ​រហស្សនាម Special One ពុំ​ទាន់​កោះ​ហៅ​កូន​ក្រុម​ចូល​ហ្វឹក​ហាត់​ឡើយ នេះ​មាន​ន័យ​ថា ក្រុម Chelsea ​នឹង​ហ្វឹក​ហាត់​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​​អាទិត្យ ដែល​ជា​ថ្ងៃ​ប្រកួត​តែ​ម្ដង មុន​ប៉ះ​ Liverpool។


​កាល​ពី​ដើម​សប្ដាហ៍ កីឡាករ​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​Eden Hazard ក៏​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​លើ Instagram ​ដែល​បង្ហាញ​ពី​ការ​សម្រាក​លំហែ​កាយ​នៅ​មាត់​សមុទ្រ ប៉ុន្តែ​ពុំ​មាន​អ្នកណា​​ដឹង​ពី​ទីតាំង​នោះ​ឡើយ៕

Post a Comment

 
Top