កីឡាករស្វ៊ីស Roger Federer បានក្លាយជាកីឡាករកំពូលម្នាក់ទៀត ដែលធ្លាក់ពីការប្រកួតកម្មវិធី Madrid Open នៅទឹកដីអេស្ប៉ាញ ខណៈម្ចាស់ទឹកម្ចាស់ដី Rafael Nadal គ្មានបញ្ហា។
អតិតលេខមួយពិភពលោក Roger Federer បានរងបរាជ័យនៅពេលជួបកីឡាករវ័យក្មេងអូស្ត្រាលី Nick Kyrgios ជុំទីពីរជាមួយនឹងលទ្ធផល 2 set 1 ដ៏តានតឹង។ ដប់ខែបន្ទាប់ពីឈរលំដាប់ទី 144 ពិភពលោក Nick Kyrgios ធ្លាប់បានបំបាក់ Rafael Nadal នៅ Wimbledon ជុំទីបួនឆ្នាំមុន ម្តងមកហើយ។
ដល់ពេលនេះគេឈរលេខ 35 ពិភពលោកក៏បានបញ្ចប់ក្តីសង្ឃឹមលើកពាន Madrid Open លើកទីបួនរបស់Federer ក្រោយលទ្ធផល Tiebreak ទាំងបីសិត 6-7(2), 7-6(5) និង 7-6(12) ដែលចំណាយពេលដល់ទៅ 2 ម៉ោង 37 នាទី។
ចំណែកឯកីឡាករកំពូលរបស់អេស្ប៉ាញ Rafael Nadal វិញមិនមានបញ្ហាឡើយ ដោយបានឈានចូលជុំទីបីក្រោយឈ្នះកីឡាករអាមេរិក Steve John មិនលំបាក 6-3, 6-4។ ជាមួយគ្នានោះដែរ Marcel Granoller បានបំបាក់កីឡាករបារាំង Gael Monsfil ផងដែរដើម្បីឈានចូលជុំទីបី៕

Post a Comment