កីឡាការិនីស្រស់សោភានៃប្រទេសរុស្សីនាង Maria Sharapova ដែលឈរលំដាប់ទី ៣ នៅក្នុងកម្មវិធីបានវាយទំលាក់ កីឡាការិនី Caroline Garcia ដើម្បីឈានឆ្ពោះទៅកាន់ការប្រកួតនៅក្នុងវគ្គ ៨នាក់ផ្ដាច់ព្រ័ត្រនាក្របខណ្ឌ WTA Madrid Open កាលពីថ្ងៃពុធកន្លងនេះ។
Maria Sharapova អតិតលេខ ១ ពិភពលោកបានចាប់ផ្តើមការប្រកួតជាមួយនឹងភាពខ្លាំងខ្លារបស់ខ្លួន ក្រោយបានយកឈ្នះក្នុងសិតដំបូង 6-2 ដោយមិនលំបាកទៅលើកីឡាការិនីម្ចាស់ស្រុក Garcia វ័យ ២១ ឆ្នាំ។ ប៉ុន្តែកីឡាការិនី Garcia ក៏បានវាយ យកឈ្នះវិញនៅក្នុងសិតទី ២ វិញដោយលទ្ធ 6-4 នឹងបានឈានដល់សិតកាត់សេចក្តី។
ចំពោះការប្រកួតនៅសិតចុងក្រោយនោះគឺបានអូសបន្លាយពេលវេលាដល់ទៅ ១ ម៉ោង ៤ នាទីដើម្បីកាត់សេចក្តីអ្នកឈ្នះដែលបានទៅនាង Sharapova ក្នុងលទ្ធផល 7-5។ តាមរយៈជ័យជំនះនេះធ្វើឲ្យនាង Maria Sharapova ត្រូវបន្តការប្រកួតជួបជាមួយកីឡាការិនី Caroline Wozniacki នៅជុំទី ៤ វគ្គ ៨ នាក់ចុងក្រោយ។
ដោយឡែកឯការប្រកួតមួយប្រកួតទៀតនេះគឺនាង Suarez Navarro លំដាប់ទី ៧ ក្នុងកម្មវិធីបានយកឈ្នះទាំងលំបាកផងដែរទៅលើកីឡាការិនី Ana Ivanovic ដោយលទ្ធផលតានតឹង ២សិត១ ជាមួយពិន្ទុ 7-5, 1-6 នឹង 6-4 ដើម្បីកក់កន្លែងប្រកួតនៅវគ្គ៨ នាក់ផ្ដាច់ព្រ័ត្រ។
សម្រាប់នៅជុំបន្តរបស់កីឡាការិនីម្ចាស់ស្រុក Carla Suarez Navarro នឹងទៅជួបប្រកួតជាមួយកីឡាការិនីលេខ ១ ពិភពលោករបស់អាមេរិក Serena Williams៕

Post a Comment