GuidePedia

0
មានប្រិយមិត្តខ្លះធ្លាប់តែបានទស្សនា ស្តេចប្រដាល់ពិភពលោក Floyd Mayweather វាយជា មួយគូប្រកួតប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ តែក្នុងវីដេអូឃ្លីបដែល មាន រយៈពេលជាង១១នាទីដែល បង្ហាញជូននៅពេលនេះគឺ Floyd បានវាយជាមួយស្តេចកីឡាកាស Big Show ដែលមានទម្ងន់រហូត ដល់ទៅ២០៦គីឡូក្រាម និងមានកម្ពស់ ២.១៣ម៉ែត្រ ។


តើប្រិយមិត្តមានអារម្មណ៍មានថា កូនក្មេងប្រកួតជាមួយនឹងមនុស្សចាស់ដែរទេ? ក្នុងវីដេអូខាងក្រោមរឹតតែសើច ហើយ កីឡាករអាម៉េរិកវ័យ៣៨ឆ្នាំ Floyd បាន រត់ពេញទីលានដូចកាលប្រកួតទល់នឹងខ្លាកំណាចអាស៊ី Manny Pacquiao ផងដែរ ។ ទីបំផុត Floyd បានឈ្នះដដែល ដោយការប្រើស្នប់ដៃវាយទៅលើមុខរបស់ Big Show ដួលក្រោកលែងរួច តែម្តង ។

តែយ៉ាងណាក៏ដោយ ការវាយកីឡាកាស ត្រូវបានគិតថា គ្រាន់តែជាសម្តែងប៉ុណ្ណោះ ហើយគ្មាននរណាជឿដែរ គ្រាន់តែ ជាការសម្តែងនេះវាយល្អមើល និងកីឡាករ -កីឡាការិនីគ្រប់សុទ្ធតែមាឌធំៗ និងសាច់ដុំធំៗថែមទៀតផង ៕




Post a Comment

 
Top