ក្លិប Real Madrid បានព្រមព្រៀងគ្នារួចរាល់ហើយក្នុងការនាំយកខ្សែបម្រើ U21 របស់ប្រេស៊ីល Lucas Silva មកទឹកដី Santiago Bernabeu ក្នុងតម្លៃខ្លួនប្រមាណជា ៩,៧លានផោន (១៤,៥លានដុល្លារអាមេរិក) ។ចំនួនទឹកប្រាក់៩,៧លានផោនដែលក្លិបយក្ស Real Madrid បានផ្ដល់ឱ្យក្លិប Cruzeiro ក្នុងការនាំយកកីឡាករ Silva នេះគឺមានន័យថាយុវជនវ័យ២១ឆ្នាំរូបនេះនឹងត្រូវនៅអេស្ប៉ាញរហូតដល់ឆ្នាំ២០២០ឯណោះទើបអស់កុងត្រាខាងលើ។ ខណៈដែលកាលបរិច្ឆេទដែលខ្សែបម្រើរូបនេះនឹងបង្ហាញខ្លួននៅកីឡដ្ឋាន Bernabeu នោះគឺនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។Lucas Silva ជាយុវជនឆ្នើមម្នាក់របស់ក្រុម Cruzeiro ដែលទើបបានបង្ហាញខ្លួននៅឈុតធំឆ្នាំ២០១២ ហើយរយៈពេល២-៣ឆ្នាំនេះដែរ រូបគេអាចជួយក្លិបមួយនេះឈ្នះពានរង្វាន់៣ដែរគឺ Campeonato Brasileiro Serie A ២ដងនិង Campeonato Mineiro ម្ដង ៕
Post a Comment