Floyd Mayweather បានប្រកាសប្ដូរចិត្តមិនឡើងសង្វៀនប្រកួតជាថ្មីជាមួយ Manny Pacquiao ទៀតទេ ដោយសំអាងលើហេតុផល២យ៉ាង គឺអ្នកប្រដាល់សញ្ជាតិហ្វីលីពីន ចាញ់មិនទទួលស្គាល់ថាចាញ់ និងជាមនុស្សកំសាក។
កាលពីប៉ុន្មានថ្ងៃមុននេះ Floyd បាននិយាយថាព្រមឡើងប្រកួតជាមួយ Pacquiao ម្ដងទៀតនៅពេលដែលបុរសវ័យ៣៦ឆ្នាំរូបនេះព្យាបាលរបួសស្មាជាសះស្បើយ។ ផ្ទុយទៅវិញ កាលពីម្សិលមិញនេះ កីឡាករមិនដែលចាញ់៤៨ប្រកួតជាប់គ្នានេះ បែរជាប្ដូរចិត្តវិញថាលោកមិនទៅឡើងវាយជាមួយមនុស្សកំសាក ចាញ់មិនព្រមចាញ់នោះទៀតទេ។
“ខ្ញុំធ្លាប់និយាយថាខ្ញុំនឹងប្រកួតជាមួយគេទៀតមែន ប៉ុន្តែពេលនេះខ្ញុំប្ដូរចិត្តហើយ។ គាត់ជាមនុស្សចាញ់មិនព្រមចាញ់ហើយគាត់កំសាកណាស់។ ប្រសិនបើអ្នកចាញ់ គួរតែទទួលថាចាញ់ទៅ។ ហើយនិយាយថា Mayweather អ្នកពិតជាកំពូលអ្នកប្រដាល់មែន។
Pacquiao ជាមនុស្សមានលេស លេស លេសរហូត។ គាត់ថាឈឺស្មាខាងស្ដាំ ប៉ុន្តែពេលប្រកួតវិញ គាត់អាចប្រើដៃទាំងសងខាងមានកម្លាំងដូចគ្នា ហើយរហ័សទៀតផង។ ដូច្នេះគ្មានអ្វីដែលគួរមានរបួសនោះទេ”។ Floyd និយាយកាលពីម្សិលមិញនេះ។
គួររំលឹកថា PacMan ក្រោយពីចាញ់អ្នកប្រដាល់សញ្ជាតិអាមេរិកហើយ រូបគេបានប្រកាសមានរបួសស្មាទើបមិនអាចបញ្ចេញកម្លាំងវាយដោយអស់ពីខ្លួនបាន ហើយពេលនេះក៏បានចូលមន្ទីរពេទ្យវះកាត់ផងដែរ។ ក្រោយការវះកាត់បានជោគជ័យ អ្នកប្រដាល់ហ្វីលីពីនរូបនេះ ក៏សង្ឃឹមថានឹងបានឡើងសង្វៀនម្ដងទៀតជាមួយ Floyd ដែរ ព្រោះពួកគេបានយល់ព្រមគ្នារួចហើយ ប៉ុន្តែពេលនេះអ្វីគ្រប់យ៉ាងបានប្ដូរផ្លាស់ ដូច្នេះការប្រកួតនោះអាចមិនមាននោះទេ ។

Post a Comment