ជើងខ្លាំងប្រដាល់សេរីវ័យក្មេង ផាន់ គ្រាន់ មានឈ្មោះក្នុងបញ្ជីជម្រើសជាតិប្រដាល់សកលបឋមក្នុងចំណោម១៦នាក់សម្រាប់ទៅស៊ីហ្គេម ប៉ុន្តែលទ្ធផល៦នាក់ចុងក្រោយគឺរូបគេមិនមានឈ្មោះឡើយ។ តើមិត្តអ្នកអានដឹងទេថា ហេតុអ្វីបានជាជើងខ្លាំងរូបនេះមិនបានជាប់ជាបេក្ខភាពចេញទៅស៊ីហ្គេមនៅ សិង្ហបុរី ឆ្នាំនេះ?
លោក វ៉ែន សុផល គ្រូបង្ហាត់ប្រដាល់សកលជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករ ផាន់ គ្រាន់ មិនអាចចេញទៅប្រកួតកីឡាស៊ីហ្គេមលើកនេះបានឡើយ ពីព្រោះនៅខ្វះបទពិសោធន៍ផ្នែកប្រដាល់សកល ថ្វីត្បិតថា រូបគេជាជើងខ្លាំងប្រដាល់សេរីក៏ដោយ។ ចំពោះបច្ចេកទេសផ្នែកសកលរបស់គេនៅមានកម្រិតដែលមិនទាន់ទទួលយកបាន។
លោកបានបន្ថែមថា ផាន់ គ្រាន់ បានជាប់ជាជម្រើសជាតិប្រដាល់សកលពិតមែន ប៉ុន្តែគេហាត់ផ្នែកសកលមិនទាន់គ្រប់គ្រាន់ ទោះគេខ្លាំងខាងសេរីក៏ដោយ ក៏ជំនាញសកលមិនទាន់ចេះបត់បែនតាមបច្ចេកទេសដែរ។ បច្ចេកទេសគេច និងប្រើកណ្ដាប់ដៃជាចំណុចសំខាន់បំផុតរបស់កីឡាករប្រដាល់សកលគឺរូបគេនៅស្ទាក់ស្ទើរនៅឡើយ ប៉ុន្តែបើសេរី គេពិតមានភាពវ័យឆ្លាតក្នុងប្រើក្បាច់។
លោកបានបញ្ជាក់ថា តាមពិតទៅ វិញ្ញាសាប្រភេទទម្ងន់ ៦០គីឡូក្រាមស្មើនឹង ផាន់ គ្រាន់ មាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែលោកសម្រេចមិនយកប្រភេទវិញ្ញាសានេះទៅប្រកួត ពីព្រោះគ្មានកីឡាករកម្ពុជាណាម្នាក់មានសមត្ថភាពខ្ពស់ដូចកីឡាកររបស់ប្រទេសផ្សេងៗឡើយ។
ដោយឡែក ផាន់ គ្រាន់ បានលើកឡើងថា រូបគេពិតជាចង់ចូលរួមប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ប៉ុន្តែបែរជាអត់បានទៅ ដោយសាលោកគ្រូគិតថា រូបគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។ យ៉ាងណាមិញ កីឡាកររូបនេះមិនបានបញ្ជាក់លំអិតពីបញ្ហានេះឡើយ ពីព្រោះរូបគេមិនទាន់ដឹងច្បាស់ពីកម្រិតវិជ្ជាគុនប្រដាល់សកលរបស់ខ្លួនដល់កម្រិតណាដែរ។
មិនមែនមានតែកីឡាករ ផាន់ គ្រាន់ ម្នាក់ទេដែលមិនជាប់ឈ្មោះ សូម្បីតែកីឡាករ កីឡាការិនីចំនួន៩នាក់ផ្សេងទៀតក៏អត់មានឈ្មោះក្នុងបញ្ជី៦នាក់ចុងក្រោយទៅស៊ីហ្គេមដែរ៕
កីឡាករ ផាន់ គ្រាន់

Post a Comment