GuidePedia

0
ខ្សែ​ប្រយុទ្ធ Daniel Sturridge ​របស់​ក្រុម​ Liverpool នឹង​មិន​អាច​ចូល​លេង​បាន​រហូត​ដល់​ខែ​តុលា បន្ទាប់​ពី​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​វះកាត់​ត្រគាក​ខាង​ឆ្វេង​ នៅ​ទីក្រុង​ New York ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ក្រុម​គ្រូ​ពេទ្យ​​បាន​ប្រាប់​​កាល​ពី​ម្សិល​មិញ​ថា យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​សម្រាក​ព្យាបាល​​៤​ខែ​ជាង​ដែរ ទើប​អាច​ហ្វឹកហាត់​បាន​វិញ។


នេះ​មាន​ន័យ​ថា ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​ នឹង​ត្រូវ​ខក​ខាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ប្រកួត​ធំៗ​ចំនួន​៤​ប្រកួត និង​ខក​ខាន​លេង​ឲ្យ​ក្រុម​ Liverpool ​នៅ​​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​ផង​ដែរ។ ដូច្នេះ​នេះ​អាច​សម្ពាធ​មួយ​សម្រាប់​លោក​ Brendan Rodgers ​ដែល​ត្រូវ​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​ Top-Class ​នៅ​រដូវ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ខាង​មុខ​នេះ។

​Sturridge នឹង​ត្រូវ​ខក​ខាន​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​រដូវ​ក្ដៅ​នេះ ដែល​នឹង​ត្រូវ​ប៉ះ​​សាធារណរដ្ឋ​អៀរឡង់ និង​ស្លូវើនៀ ហើយ​ក៏​គ្មាន​ឱកាស​ជាប់​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ​ដែល​នឹង​ត្រូវ​ប៉ះ សាន់ម៉ារីណូ ថ្ងៃ​ទី​០៥ ខែ​កញ្ញា និង​ប៉ះ ស៊ុយអែត នា​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ថែម​ទៀត។


បន្ទាប់​ពី​បាត់​បង់​ Memphis Depay ​ទៅ​ក្លិប​ Manchester United ​​ក្រុម​របស់​លោក​ Rodgers នឹង​ត្រូវ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ណា​មួយ​ផ្សេង​ទៀត ដើម្បី​បំពេញ​ចំណុច​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ ដែល​អាច​នឹង​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Divock Origi ​របស់​បែលហ្សិក មក​ពី​ក្លិប​ Lille ​វិញ បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា​ខ្ចី​ជើង​១​ឆ្នាំ និង​ត្រូវ​ទិញ​ចូល​ខ្សែ​ប្រយុទ្ធ ដែល​មាន​បទពិសោធន៍​ម្នាក់​ទៀត៕

Post a Comment

 
Top