GuidePedia

0
តារា​បាល់ទាត់ ​Gareth Bale កាន់តែ​ក្លាយ​ជា​កីឡាករ​ឯកោ​ជាង​មុន​ហើយ នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ក្រុម Real Madrid​ ដោយសារតែ​គាត់​មិន​អាច​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​កើត។


រយៈពេល​២​ឆ្នាំ​មក​ហើយ ​​ដែល​ខ្សែប្រយុទ្ធ​​​មាន​តម្លៃ​ខ្លួន​ឯតទគ្គកម្ម​ពិភពលោក​៨៥​លាន​ផោន ផ្ទេរ​មកកាន់​ក្លិប Real Madrid ​ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​តែ​មួយគត់ សម្រាប់​កីឡាករ​ស្ថិតនៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​រដ្ឋ​វែលស៍​ម្នាក់​នេះ គឺ​គាត់​មិន​អាច​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រើប្រាស់​ភាសា​អេ​ស្ប៉ា​ញ​បាន។

ថ្វីត្បិតតែ ​កីឡាករ​ Cristiano Ronaldo ​ដែល​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ជាច្រើន​នាក់​ទៀត​ដែល ចូលចិត្ត​និយាយ​ភាសា​អង់គ្លេស ជាមួយ​​​នឹង​គ្រូបង្វឹក Carlo Ancelott ​​​​​​​​​​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ​គាត់​ចូលចិត្ត​ប្រើប្រាស់​ភាសា​អេ​ស្ប៉ា​ញ​ជាង។

សូម​បញ្ជាក់​ថា កីឡាករ Bale ​បាន​បន្ត​រៀន​ភាសា​មួយ​នេះ​ឥត​ឈប់ឈរ ប៉ុន្តែ​ការ​ខិតខំ​របស់​គាត់ ហាក់​ដូច​ជា​មិន​ទៅមុខ​ទាល់តែសោះ ជាហេតុ​ធ្វើ​បញ្ហា​នេះ ក្លាយ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​លោក​រហូត​មក​។ ជាក់ស្តែង អំឡុង​បទសម្ភាសន៍​រយៈពេល​៤០​នាទី របស់​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ម្នាក់នេះ ជាមួយ​ពិធីករ បាន​និយាយ​ជា​ភាសា​អង់គ្លេស រួចមក​មក​ជា​ភាសា​​អេ​ស្ប៉ា​ញ​វិញ​។​


ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Bale បាន​តាំងចិត្ត​រួចជាស្រេច​ថា នឹងធ្វើ​ឲ្យ​អាជីព​បាល់ទាត់​របស់គាត់​នៅ​ការប្រកួត La Liga​ទទួលបាន​ជោគជ័យ​ឲ្យ​ខាងតែបាន៕

Post a Comment

 
Top