GuidePedia

0
ពាន​រង្វាន់​បាល់ទាត់​មិន​អាជីព Khmer Real Estate-Cup 2015 ដែល​មាន​ក្រុម​ចូលរួម​រហូត​ដល់​ទៅ ២០ ក្រុម​បាន​ធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី ៥ ហើយ​ខណៈ​ការ​ប្រកួត​ចែក​ជា ២ ពូល និង ២ ទីលាន​ផ្សេង​គ្នា ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ជុំ​បន្ទាប់។


ក្រុម​ទាំង ២០ ចែក​ជា ២ ពូល ដោយ​ពូល A មាន ១០ ក្រុម​ត្រូវ​ប្រកួត​នៅ​​ទីលាន My Team (ម្ដុំ​ពោធិចិនតុង) និង ពូល B មាន ១០ ក្រុម​ដូចគ្នា​ ប្រកួត​នៅ​ទីលាន​ដំរីស (ម្ដុំ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា)។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​នេះ​ឡើង បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​លោក​ត្រៀម​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ពី​ចំណាត់​ថ្នាក់​លេខ ១ ដល់ លេខ ៤, ក្រុម Fair Play និង កីឡាករ​ដែល​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ (Top Score)។ លោក​ថា​ការ​​ប្រកួត​តម្រូវ​ឱ្យ​​ខ្លាំង​ទាំង ៤ មក​ពី​ពូល​ទាំង ២ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ​ហើយ​ត្រូវ​​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក ឆ្នាំ​ទី ៥ នេះ​​តែ​ម្ដង។

ខាង​ក្រោម​លទ្ធផល​​​សប្ដាហ៍​ទី ៥ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ៖

ពូល A មាន៖

Prey Sala FC ០ – ៤ Basac FC
Amru FC ៣ – ០ Union FC
Khan Posenchey FC ៩ – ១ Canteen FC
Christinair Tour ២ – ១ TYGI FC
Khmer United ១ – ០ H.P.L FC

ពូល B មាន៖

Multimedia ០ – ៩ Anvaya keila FC
Narita FC ៣ – ៣ Nissay FC
Heng Asia ១ – ៣ V Train FC
White Tiger ១ – ៥ Goodhill FC
RFL ៣ – ១ YFC

សម្រាប់​ការ​ប្រកួត​នៅ​​ចុង​សប្ដាហ៍​នេះ​មាន៖

ពូល A មាន៖

Basac FC Vs H.P.L FC
Amru FC Vs TYGI FC
Canteen FC Vs Union FC
Prey Sala FC Vs Christaianain FC
Khmer United Vs Khan Posenchey FC

ពូល B មាន៖

Multimedia FC Vs Heng Asia FC
Narita FC Vs Goodhill FC
V Train FC Vs Nissay FC
RFL FC Vs White Tiger FC
Y FC Vs Anvaya Keila FC

Post a Comment

 
Top