កីឡាករវាយកូនគោល Rickie Fowler បានឈ្នះពានរង្វាន់ The Players Championship ដែលផ្តល់រង្វាន់ជាទឹកប្រាក់១០ លានដុល្លារអាមេរិក តាមរយៈការផ្តួលកីឡាករអេស្ប៉ាញ Sergio Garcia និងមិត្តរួមជាតិអាមេរិកដូចគ្នា Kevin Kisner ក្នុងការប្រកួតជម្រុះដ៏រំភើបមួយដែលបានអូសបន្លាយរហូតដល់ទៅបួនរន្ធកាលពីថ្ងៃអាទិត្យ។
វាគឺជាការទទួលជ័យជម្នះជាលើកទី ១ ក្នុងរយៈពេល ៣ ឆ្នាំសម្រាប់ Fowler ដែលបានសង្គ្រោះការប្រកួតជម្រុះលើ ៣ រន្ធដំបូងក្នុងយុទ្ធនាការនេះ នៅមុនពេលផ្តួល Kisner ក្នុងការប្រកួតលើរន្ធចុងក្រោយដែលជារន្ធលេខរៀងទី ១៧ នៅលើទីលាន TPC Sawgrass ។
Fowler បាននិយាយថា៖ «ខ្ញុំត្រូវតែធ្វើការរង់ចាំក្នុងរយៈពេលដ៏យូរអង្វែងមួយសម្រាប់ជ័យជម្នះនេះ។ ខ្ញុំនឹងនិយាយថា នេះគឺជាជ័យជម្នះដ៏ធំមួយ។ ខ្ញុំពិតជារីករាយណាស់នៅសប្តាហ៍នេះ។ នេះជាជ័យជម្នះដ៏គួរឲ្យចងចាំមួយ »។
Fowler ដែលត្រូវបានបោះឆ្នោតកាលពីពេលថ្មីៗនេះដោយមិត្តភក្តិរបស់គេឲ្យក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងកម្មវិធីប្រកួតជាលក្ខណៈស៊េរីនោះ បានលេងយ៉ាងល្អក្នុងការប្រកួតលើរន្ធចំនួន ៦ ចុងក្រោយដើម្បីទទួលបាន ៦៧ ពិន្ទុនៅថ្ងៃចុងក្រោយ។ លទ្ធផលនេះបានធ្វើឲ្យរូបគេរកបានពិន្ទុសរុបចំនួន ២៧៦ ពិន្ទុ។
ក្នុងការប្រកួតលើរន្ធទី ១៧ ការវាយកូនគោលរបស់ Kisner បានរមៀលឆ្ងាយពីរន្ធនោះចម្ងាយប្រមាណជា ៣ ម៉ែត្រកន្លះ។ បន្ទាប់មក Fowler បានធ្វើឲ្យកូនគោលរបស់គេឈប់ក្នុងចម្ងាយប្រមាណជា ១ ម៉ែត្រកន្លះពីរន្ធ។
Kisner មិនបានវាយមួយឈើដើម្បីបញ្ចូលរន្ធទី ១៧ នោះឡើយ ខណៈដែល Fowler បានវាយចូលរន្ធយ៉ាងល្អដើម្បីឈ្នះពានរង្វាន់ PGA Tour ជាលើកទី២ ក្នុងអាជីពរបស់គេ។
កីឡាករ Ben Martin និង Bill Haas រកបាន ៧០ ពិន្ទុដើម្បីឈរក្នុងចំណាត់ថ្នាក់លេខ ៤ ដូចគ្នា ក្រោយពីរកបានពិន្ទុសរុបចំនួន ២៧៧ ។ កីឡាករ Rory Sabbatini (ដែលរកបាន ៦៩ ពិន្ទុក្នុងជុំចុងក្រោយ និង Kevin Na ( ៧១ ពិន្ទុ ) បានឈរក្នុងចំណាត់ថ្នាក់លេខ ៦ ដូចគ្នា ខណៈដែលកីឡាករវាយកូនគោលចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោក Rory McIlroy បានបញ្ចប់ថ្ងៃចុងក្រោយដោយរកបាន ៧០ ពិន្ទុដើម្បីបញ្ចប់ដោយការឈរក្នុងចំណាត់ថ្នាក់លេខ ៨ ដោយមានពិន្ទុសរុបចំនួន ២៨០ ។
កីឡាករ Tiger Woods បានបញ្ចប់ការប្រកួតក្នុង The Players Championship នេះជាមួយនឹងការរកបាន ៧២ ពិន្ទុនៅថ្ងៃចុងក្រោយដើម្បីទទួលបានពិន្ទុសរុប ២៩១ និងដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦៩ ។

Post a Comment