GuidePedia

0
ខ្សែ​បម្រើ James Milner វ័យ​២៩​​ឆ្នាំ​របស់​ក្លិប Manchester City នឹង​​ច្រាន​ចោល​​ការ​ផ្តល់​​ឲ្យ​នូវ​ការ​ចុះ​​កិច្ច​សន្យា​ថ្មី​រយៈ​ពេល​៤​ឆ្នាំ​​ក្នុង​​ទឹក​ប្រាក់​ដ៏ច្រើន​រហូត​ដល់​ទៅ​​១៦,៥ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ (ស្មើនឹង​២៥,៨២​ម៉ឺនដុល្លារ​អាមេ​រិក) ក្នុង​គោល​​បំណង​ដើម្បី​ចូល​រួម​ជា​មួយ​នឹងក្លិប Arsenal​។ Liverpool ក៏​បាន​​ចង់​ខ្សែ​​បម្រើ​អន្តរ​ជាតិ​អង់​គ្លេ​សរូប​នេះ​ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​កា​សែត Daily Star​។


Liverpool ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ទៅលើការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បូ​ស្នី Edin Dzeko វ័យ​២៩​ឆ្នាំ​របស់​ក្លិប Man City ផង​ដែរ​។ កា​សែត Mail​។ លោក Gary Neville អតីត​ប្រធាន​​ក្រុម​នៃ​ក្លិប Manchester United បាន​និយាយ​ថា ក្លិប​ច្បាស់​របស់​គេ​គួរ​តែ​ប្រើ​ប្រាស់​អ្នក​ចាំ​ទី David De Gea វ័យ​២៤​ឆ្នាំ ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ចុះ​ហត្ថ​​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Gareth Bale វ័យ​២៥​ឆ្នាំ របស់​ក្លិប Real Madrid​។

កា​សែត​ The Sun​។ Real មិន​ទាន់​បញ្ជាក់​​ថា តើ​លោក​គ្រូ​បង្វឹក Carlo Ancelotti នឹង​បន្ត​នៅ​​​ក្នុង​រដូវ​កាល​ក្រោយ​ឡើយ បើ​ទោះ​បី​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ​​បាន​និយាយ​ថា លោក​មាន​​គម្រោង​ក្នុង​បន្ត​នៅ​ក៏​ដោយ​។

កា​សែត The Guardian​។ ខ្សែ​បម្រើ Adam Lallana វ័យ​២៧​ឆ្នាំ​របស់​ក្លិប Liverpool បាន​ចាត់​ទុក​ថា រដូវ​កាល​ទី​១​របស់​គេ​នៅ​កីឡ​ដ្ឋាន Anfield «ពិត​ជា​​ស្ថិតក្នុង​កម្រិត​មធ្យម» ប៉ុន្តែ និយាយ​ថា ក្លិប​នេះ​អាច​ដោះ​ស្រាយ​ចំពោះ​ការ​បាត់​បង់​ប្រធានក្រុម Steven Gerrard វ័យ​៣៤​ឆ្នាំ ស្រប​ពេលកីឡាករ​ជា​ច្រើន​ត្រៀម​ចាក​ចេញ​ក៏​ដោយ​។ កា​សែត The Guardian​។

ខ្សែ​ប្រយុទ្ធ Scott Sinclair វ័យ​២៦​ឆ្នាំ​​របស់​ក្លិប Manchester City នឹង​ត្រូវ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​​ទៅកាន់​ក្លិប Aston Villa ខណៈ​ដែល​បច្ចុប្បន្ន​​ក្រុម​របស់​លោក Tim Sherwood មាន​សុវត្ថិ​ភាពក្នុង​ការ​រក្សា​វត្ត​មានក្នុង​ក្រប​ខ័ណ្ឌ Premier League រួច​ជា​ស្រេច​។ កា​សែត Express​៕

Post a Comment

 
Top