នៅរដូវកាលនេះ គេសង្កេតឃើញថា អ្នកចាត់ការដែលដឹកនាំឲ្យក្រុមឈ្នះពានរង្វាន់ប្រចាំនៅលីកកំពូលអឺរ៉ុបទាំង៥ គឺសុទ្ធសឹងតែមានប្រវត្តិមកពីក្លិប FC Barcelona របស់អេស្ប៉ាញ។ ចង់ដឹងមានអ្នកចាត់ការរូបណាខ្លះ
សូមទស្សនាខាងក្រោម៖
១. Luis Enrique – Barcelona
អ្នកចាត់ការ Luis Enrique បានជួយឲ្យក្រុម Barcelona ឈ្នះពាន La Liga លើកទី២៣ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីឈ្នះលើ Atletico Madrid ១-០ និងនាំមុខ Real Madrid ៤ពិន្ទុ ខណៈដែលការប្រកួតនៅសល់១ប្រកួតទៀត។ អ្នកចាត់ការវ័យ៤៥ឆ្នាំ ធ្លាប់លេងឲ្យ Barca នៅចន្លោះឆ្នាំ ១៩៩៦-២០០៤។
២. Pep Guardiola – Bayern Munich
Guardiola បានជួយឲ្យ Bayern ឈ្នះពាន Bundesliga របស់អាល្លឺម៉ង់ ២រដូវកាលជាប់គ្នា។ ជាពិសេសនៅរដូវកាលនេះ Bayern ឈ្នះពាន តាំងពីនៅសល់៤ប្រកួតមុនចប់រដូវកាល។ មុនទៅដល់អាល្លឺម៉ង់ Pep ធ្លាប់ជាអ្នកចាត់ការដ៏ជោគជ័យបំផុត នៅក្នុងប្រវត្តិសាស្ត្រក្លិប Barcelona ដោយជួយឲ្យ Barca ឈ្នះ La Liga ៣សម័យកាល និង Champions Leagues ២សម័យកាល អំឡុងពេលលោកដឹកនាំ៤ឆ្នាំ។ បុរសវ័យ៤៤ឆ្នាំ ក៏ធ្លាប់ជាកីឡាករក្រុម Barcelona នៅចន្លោះឆ្នាំ ១៩៩០-២០០១ ផងដែរ។
៣. Laurent Blanc – PSG
ក្រុម PSG បានឈ្នះពាន Ligue 1 របស់បារាំង៣រដូវកាលជាប់គ្នា កាលពីថ្ងៃសៅរ៍ បន្ទាប់ពីឈ្នះ Montpellier។ អ្នកចាត់ការ Laurent Blanc ធ្លាប់ជាកីឡាករក្រុម Barcelona នៅរដូវកាល ១៩៩៦-១៩៩៧។
៤. Jose Mourinho – Chelsea
Mourinho បានជួយឲ្យ Chelsea ឈ្នះពាន English Premier League លើកទី៥ នារដូវកាលនេះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ គឺជាសត្រូវស្លាប់រស់របស់ក្លិប Barcelona កាលពីលោកនៅដឹកនាំក្រុម Real Madrid ប៉ុន្តែពីមុនបុរសវ័យ៥២ឆ្នាំ ក៏ធ្លាប់ជាបុគ្គលិករបស់ក្លិប Barca ដែរ។ Mourinho ធ្លាប់ធ្វើជាអ្នកបកប្រែភាសាឲ្យលោក Bobby Robson កាលពីរដូវកាល ១៩៩៦-១៩៩៧ មុនពេលក្លាយជាអ្នកហ្វឹកហាត់កីឡាករ របស់ក្រុមអ្នកមានបុណ្យ រហូតដល់ឆ្នាំ២០០០។
៥. Phillip Cocu – PSV
អ្នកចាត់ការសញ្ជាតិហុល្លង់ បានជួយឲ្យក្រុម PSV ឈ្នះពានលីកកំពូលហុល្លង់ Eredivisie ដោយនាំមុខគេដាច់១៧ពិន្ទុ កាលពីថ្ងៃអាទិត្យ។ Cocu ធ្លាប់ជាកីឡាករក្រុម Barcelona នៅចន្លោះឆ្នាំ ១៩៩៨-២០០៤៕

Post a Comment