Cristiano Ronaldo បានរកគ្រាប់បាល់ទី៣០០របស់ខ្លួនឱ្យ Real Madrid បន្ទាប់ពីស៊ុតចូល១គ្រាប់កាលពីយប់មិញ ក្នុងជ័យជម្នះ Rayo Vallecano ០-២ Real Madrid នៅក្របខ័ណ្ឌ La Liga សប្ដាហ៍ទី៣០។
ការប្រកួតកាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Rayo បើកការវាយសម្រុកលើក្រុមភ្ញៀវ Real Madrid យ៉ាងចាស់ដៃ (Rayo បាល់ជ្រុង៨ដង ស៊ុតចំគោលដៅ៨ ឯ Real បាល់ជ្រុងបាន១ដង និងស៊ុតចំគោលដៅ៣ដង) ប៉ុន្តែនៅតែមិនអាចទម្លុះសំណាញ់ទីរបស់ Casillas បាន បែរជាត្រូវក្រុមលោក Carlo Ancelotti ស៊ីបាន២គ្រាប់វិញដោយ Ronaldo នៅនាទី៦៨ និង James Rodriguez នៅនាទី៧៣ បន្ទាប់ពីទទួលបានបាល់ពី Ronaldo ។
១គ្រាប់របស់ម្ចាស់ពាន Ballon d’Or ៣សម័យខាងលើនេះ គឺជាគ្រាប់បាល់បង្គ្រប់ទី៣០០របស់គេហើយនៅ Real Madrid ហើយវាក៏បានជួយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទីលេខ៣ផងដែរនៅ Santiago Bernabeu។
កីឡាកររកគ្រាប់បាល់បានច្រើនជាងគេគឺ Raul បាន៣២៣គ្រាប់ ក្នុង៧៤១ប្រកួត, លេខ២គឺ Di Stefano បាន៣០៧គ្រាប់ ក្នុង៣៩៦ប្រកួត និងលេខ៣គឺ Ronaldo នេះឯង បាន៣០០គ្រាប់ហើយតែទើបលេងបាន២៨៨ប្រកួតប៉ុណ្ណោះ។ នេះមានន័យថារូបគេលេងតិចប្រកួតជាងគេ តែអាចរកគ្រាប់បាល់បានច្រើន ហើយក៏នៅមានឱកាសបំបែកកំណត់ត្រាអ្នកលេខ១ផងដែរ។
យ៉ាងណាមិញ ត្បិតតែឈ្នះការប្រកួតនេះបាន៣ពិន្ទុមែន ប៉ុន្តែមានកីឡាករ៣នាក់ទទួលបានកាតលឿងកាលពីយប់មិញគឺ Ronaldo , James Rondriguez និង Toni Kroos ដែលនេះមានន័យពួកគេត្រូវអវត្តមាន១ប្រកួតក្រោយ ព្រោះកាលមុនបានធ្លាប់បានកាតលឿងម្ដងហើយ៕

Post a Comment