ក្រុម Liverpool បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ដើម្បីជួប Aston Villa នៅកីឡដ្ឋាន Wembley បន្ទាប់ពី Philippe Coutinho ស៊ុត១គ្រាប់ ជួយឲ្យក្រុមភ្ញៀវហង្សក្រហម ឈ្នះលើម្ចាស់ផ្ទះកុលាបក្រហម Blackburn Rovers ១-០ ក្នុងការប្រកួតវគ្គ៨ក្រុមលើកទី២ កាលពីយប់មិញ។
ក្នុងការប្រកួតយ៉ាងក្ដៅគគុកនាកីឡាដ្ឋាន Ewood Park ក្រុមភ្ញៀវហង្សក្រហម បានសម្រុកតាំងពីនាទីដំបូង ខណៈដែលសាច់បាល់ Liverpool គ្របដល់ទៅ៦៨% ប៉ុន្តែមិនអាចមានក្រុមណាមួយអាចរកគ្រាប់បញ្ចូលទីគ្នាបាននោះទេ ទោះបីជាក្រុមទាំង២ មានឱកាសល្អស៊ុតគ្នាក៏ដោយ។
ក្រោយចាញ់ Manchester United និង Arsenal ធ្វើឲ្យក្ដីសង្ឃឹម Top 4 បាត់បង់រួចមក ក្រុមរបស់លោក Brendan Rodgers ដែលសល់ក្ដីសង្ឃឹមចុងក្រោយចង់ឈ្នះពាន FA Cup នេះ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ Blackburn នៅតង់ទី២ ដោយមានឱកាសស៊ុតល្អៗជាច្រើនទាំង Sterling និង Sturridge ប៉ុន្តែចុងក្រោយទើបកីឡាករជម្រើសជាតិប្រេស៊ីល Coutinho ជាអ្នកស៊ុត១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះបានសម្រេចនៅនាទី៧០។
ចំណែកឯក្រុមម្ចាស់ផ្ទះក៏មានឱកាសល្អដែរ នៅចុងម៉ោងប៉ុន្តែត្រូវអ្នកចាំទី Mignolet ជួយសង្គ្រោះបានជាច្រើនគ្រាប់។ ហង្សក្រហម នឹងឡើងទៅប៉ះ Aston Villa នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៩ ខែមេសានេះ ខណៈដែល១គូទៀតកាំភ្លើងធំ Arsenal ប៉ះ Reading នៅថ្ងៃទី១៨ ខែមេសាផងដែរ៕

Post a Comment