លោក Jose Mourinho បានអះអាងថា ក្រុមរបស់គាត់គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ចំពោះការពាំនាំជើងឯកបាល់ទាត់ Barclays Premier Leagueបន្ថែមពីលើពានរង្វាន់បាល់ទាត់ League Cupរបស់ពួកគេ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ មានរហូតដល់ទៅ៧ពិន្ទុនាំក្រុមលេខ២ កាំភ្លើងធំ Arsenalបន្ទាប់ពីមានជ័យជំនះរបស់ពួកគេលើក្រុម Stoke City ២-១កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយថែមទាំងមាន១ប្រកួតនៅក្នុងដៃថែមទៀតផង។
ខណៈនោះដែរ ក្រុម Chelseaត្រូវការតែ១៥ពិន្ទុទៀតប៉ុណ្ណោះ ពី៨ប្រកួតនៅសេសសល់របស់ពួកគេ ដើម្បីលើកពានរង្វាន់បាល់ទាត់កំពូលក្នុងស្រុករបស់ពួកគេ ហើយអ្នកចាត់ការរបស់ពួកគេ ទទួលស្គាល់ថា ក្រុមរបស់គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពានរង្វាន់បាល់ទាត់ Premier Leagueជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១០មក។
លោក Mourinhoបាននិយាយប្រាប់ក្រុមអ្នកកាសែតថា វាគឺជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់ក្រុមរបស់លោក ដើម្បីបង្ហាញអ្នករាល់គ្នាអង់គ្លេស ពួកគេស័ក្តិសមទទួលបានតំណែងជាក្រុមឆ្នើមបំផុតនៅក្នុងរដូវកាលនេះ៕

Post a Comment