សមាជិកគណៈកម្មាធិការរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munichលោក Jan-Christian Dreesen បានអះអាងថា បញ្ហាលុយកាក់ មិនសំខាន់នោះទេចំពោះលោក Pep Guardiolaដែលមិនទាន់និយាយគ្នារឿងកិច្ចព្រមព្រៀងថ្មីជាមួយក្លិបជើងឯក បាល់ទាត់ អាល្លឺម៉ង់មួយនេះ។
សូមបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នរបស់អតីតគ្រូបង្វឹករបស់ក្លិប Barcelonaម្នាក់នេះ ជាមួយក្លិប Bayern Munichនឹងត្រូវផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ខណៈដែលមានពាក្យចចាមអារាមជាច្រើន បានលើកឡើងថា ក្លិប Man Cityកំពុងសំឡឹងចង់បានសេវាកម្មដឹកនាំក្លិបរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Dreesen បាននិយាយប្រាប់កាសែត Sport Bildថា លោក Guardiolaមិនមែនជាប្រភេទមនុស្សដែលសំឡឹងឃើញលុយកាក់ជាធំនោះទេ ហើយដូចអ្នករាល់គ្នាដឹងស្រាប់ហើយថា ពេលដែលគាត់សម្រេចចិត្តផ្ទេរមកកាន់ក្លិប Bayern Munich គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះ ក៏មិនបាននិយាយច្រើនពីរឿងលុយកាក់នោះដែរ។
សូមបញ្ជាក់ថា លោក Guardiolaបានដឹកនាំក្រុម Bayern Munichទទួលបានជើងឯកបាល់ទាត់ក្នុងស្រុកចំនួន២ នៅរដូវកាលដំបូងរបស់លោក ហើយចំណែកឯនៅក្នុងរដូវកាលនេះវិញ ពួកគេកំពុងឈរនៅលើទីតាំងមួយ ដែលអាចឈ្នះពានរង្វាន់រហូតដល់ទៅ៣ ក្នុង១រដូវកាល៕

Post a Comment