GuidePedia

0
ម៉ន វិរៈ អ្នកប្រដាល់របស់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Khum Lek ស្របពេលដែល កន ចន្ថា មកពីក្លឹបក្រសួង ការពារ ជាតិក៏ត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Yort Yuth ផង ដែរ ។

អ្នកប្រដាល់ ម៉ន វិរៈ(ឆ្វេង) និង អ្នកប្រដាល់ថៃ Khum Lek អ្នកប្រដាល់ Khum Lek

ធ្លាប់បានផ្តួល ម៉ន ភារម្យ ជាសិស្សរួមគ្រូជាមួយ ម៉ន វិរៈ នៅលើសង្វៀន SEA TV នាថ្ងៃ អាទិត្យ ទី១២ ខែមេសាចុងសប្តាហ៍នេះ ។ Khum Lek ជាអ្នកប្រដាល់ ដែល មានឈ្មោះល្បីនៅក្នុងប្រទេសថៃ ដែល មានថ្វីកែងល្អ និងកណ្ដាប់ដៃខ្លាំង រហ័ស ហើយលឿន ដូច្នេះហើយទើបអាចយកឈ្នះលើ ម៉ន ភារម្យ បាននោះ ។

ទោះជាយ៉ាងនេះក្តី ម៉ន វិរៈ ដែលនឹងត្រូវទទួលស្វាគមន៍អ្នកប្រដាល់ថៃរូបនេះ ដើម្បីសងសឹកជួសសិស្សប្អូនរបស់គេក៏ ដោយ បើតាមប្រវត្តិប្រកួត របស់ ម៉ន វិរៈ គឺមិនចាញ់មែន ព្រោះ វិរៈ ប្រកួតចំនួន១២២ដង ចាញ់តែ១១ដងប៉ុណ្ណោះ មិនដែល ស្មើ ហើយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ច្រើនរាប់មិនអស់ ។

ចំណែក Khum Lek វិញគេទើបប្រកួតបាន៤៦ដងប៉ុណ្ណោះ ក្នុងនោះធ្លាប់ឈ្នះបាន៤១ដង ចាញ់៥ដងនោះ គឺមានបទពិសោធន៍តិចជាងវិរៈឆ្ងាយណាស់ ។

ចំពោះអ្នកប្រដាល់ កន ចន្ថា ក្លឹបក្រសួងការពារជាតិ ដែលត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Yort Yuth ដោយ ប្រកួតក្នុងទម្ងន់៦៥គីឡូក្រាមនោះ ក៏ប្រហែលជា ចន្ថា អាចស៊ីផុយដែរ ។

អ្នកប្រដាល់ថៃនេះ មិនដែលមកប្រកួត នៅកម្ពុជាម្តងណាទេកន្លងមក Yort Yuth មានកម្ពស់ស្មើចន្ថាដែរគឺ ១,៧០ ម៉ែត្រ តែកំណត់ត្រាប្រកួតចាញ់ កន ចន្ថា ច្រើន ណាស់ ដោយគេប្រកួតបាន៦៥ដង ឈ្នះ៥៥ដង ចាញ់៩ដង ស្មើ១ដង ខណៈដែល កន ចន្ថា គេមានកំណត់ត្រា ប្រកួតរហូត ដល់ ១០០ ដង ឈ្នះ ៧៥ដង ចាញ់២៥ដង មិនដែលស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន៣០ដង ។

អ្នកប្រដាល់ កន ចន្ថា(ឆ្វេង) និង អ្នកប្រដាល់ថៃ Yort Yuth

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ផន ប៊ុនម៉ៅ ក្លឹបបូរីរាជសីហ៍មានរិទ្ធ ជួបប្រកួតជាមួយ សុខ ចិន្តា ក្លឹបឃ្លាំងមឿងកីឡា និង ជ័យ សុផល ក្លឹបបាគង មានរិទ្ធិខេត្តសៀមរាប ជួបប្រកួតជាមួយ ម៉ូ ណារ៉ាក់ ក្លឹបព្រៃទទឹងបង្ក្រាបគ្រឿងញៀនខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

Post a Comment

 
Top