GuidePedia

0
ក្រុមបាល់ទាត់ Parma បានជ្រុះចេញពីក្រប ខណ្ឌកំពូលអ៊ីតាលី Serie A ហើយក្រោយពេលចាប់ផ្តើមនៅ រដូវកាលដ៏ត្រដាបត្រដួស នារដូវកាលថ្មីឆ្នាំ ២០១៤ -២០១៥ ដែលលេងចាញ់រហូតដល់ ២២ប្រកួតជាប់ៗគ្នា និងរកបានតែ ១៦ពិន្ទុប៉ុណ្ណោះ ។


តាមរយៈគេហទំព័រ BBC បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្លងកាត់៣៣ប្រកួតចាប់តាំងពីជើងទី១មកនេះ Parma ស្គាល់រស ជាតិឈ្នះតែ៦ដងគត់ ក្រៅពីស្មើ៥ដង និងចាញ់រហូតដល់ទៅ២២ដងជាមួយនឹងការស៊ុត បញ្ចូលទីគេបានតែ២៧គ្រាប់ និងរបូតវិញរហូតដល់ទៅ៦២គ្រាប់ឯណោះឈរនៅបាត់តារាង និងត្រូវ បាន កាត់ចេញ (Relegation) ពីក្របខណ្ឌកំពូល អ៊ីតាលី និងត្រឡប់ទៅលេងក្នុង League 2 វិញនារដូវកាលក្រោយឆ្នាំ ២០១៥-២០១៦ ។

១ប្រកួតចាញ់បាក់មុខចុងក្រោយរបស់ Parma ត្រូវបានក្រុមកំពុងឈរនៅលេខ២ Lazio បំបាក់រហូតដល់ទៅ ៤-០ ដាច់មិនឲ្យតដៃរួចសូម្បីបន្តិច ក្រោយពេលលេងបានស្មើ ២-២ ទល់នឹងក្រុម Atalanta កាលពីសប្តាហ៍មុន ខណៈ ដែលក្លឹបបានកំពុងជួបវិបត្តិហិរញ្ញវត្ថរហូតដល់ទៅចំនួន ៥៤លានផោន នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យក្លឹបរឹតតែដុនដាបទៅ និងមិនអាចឈរជើងលេងនៅក្របខណ្ឌកំពូល មួយនេះបានទៅទៀត ។

មុននេះដែរក្លឹប Parma ក៏បានផ្លាស់ប្តូរម្ចាស់ ២ទៅ៣ដងដែរនារដូវកាលនេះ ក្រោយពេលដែលអតីតក្លឹបជើងខ្លាំង មួយនេះធ្លាប់រងជើងឯកពាន Serie A ម្តងដែរនាឆ្នាំ១៩៩៧ ឈ្នះជើងឯកពាន UEFA Cup បាន២ដងនាឆ្នាំ ១៩៩៥ និង ឆ្នាំ ១៩៩៩ និងពានរង្វាន់ Cup Winners’ Cup បានម្តងដែរនាឆ្នាំ១៩៩៣ បើទោះបីមិន ធ្លាប់ឈ្នះពានធំ Serie A ក៏ដោយ ៕



Post a Comment

 
Top