GuidePedia

0
ទើបតែបានបង្ហាញរួចម្ដងហើយ ពីអារម្មណ៍ពិតប្រាកដរបស់ មុខសញ្ញាសំខាន់បំផុតដែល បង្កឲ្យ Ronaldo ប្រតិកម្មបានឆាប់រហ័ស នោះគឺកីឡាករខ្សែការពារ​ Real Madrid ឈ្មោះថា Arbeloa ដែលបាន​ឆ្លៀត​ឱកាស ទាត់បាល់បញ្ចូលទីមុនពេល Ronaldo មកដល់។


ថ្វីត្បិតកីឡាករ​មិនមានបញ្ហាចំពោះអារម្មណ៍ Ronaldo ក៏ពិតមែន ប៉ុន្ដែសម្រាប់ ប្រិយមិត្ដគាំទ្រក្រុមមិនបានយល់ដូច្នេាះឡើយ ដោយពួកគេយល់​ថា ក្នុងនាម​ជាកីឡាករល្បីមួយរូប Ronaldo មិនសាកសមបង្ហាញពីឥរិយាបទបែបនេះទេ គួជាការអបអរទើប​ជារឿងប្រសើរ ។

យោងតាមការចុះផ្សាយរបស់ គេហទំព័រមួយបានអះអាងឲ្យដឹងថា ឥរិយាបថដ៏មិនគួរឲ្យកើតមានរបស់ Ronado ត្រូវបានទទួលការរិះគន់ជាខ្លាំង ទាំងផ្ទាល់ និង តាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ថា គឺជារឿងមួយមិនសាកសម សម្រាប់ការបង្ហាញអារម្មណ៍បែបនេះ ជាពិសេសក្នុងនាមជាកីឡាករល្បីលើពិភពលោកទៀតផង។

Cristaino Ronaldo បានបង្ហាញពីអារម្មណ៍ខឹងក្រោវក្រោធ ចំពោះការខកខាងបានស៊ុតបាល់បញ្ចូលទី ដោយ​​យឺតមួយជំហ៊ានត្រូវ Arbeloa ស៊ុតបញ្ចូលមុន ។ Ronaldo បានបង្ហាញពីអារម្មណ៍សោកស្ដាយ ជាខ្លាំងសម្រាប់ឱកាសមួយនេះ។


ប៉ុន្ដែបើយោងតាមការរិះគន់ពីប្រិយមិត្ដគាំទ្រ កីឡាករម្នាក់នេះគួរតែ សប្បាយចិត្ដទើបប្រសើរ ព្រោះនេះគឺជាឱកាសលើកទី ១ ហើយដែល Arbeloa បានបង្កើត គ្រាប់ បាល់​ ទើបតែបាន ១ គ្រាប់អស់រយៈពេល ៥ ឆ្នាំមកហើយ ។

ចង់​ដឹង​ច្បាស់​សូម​មើល​វីដេអូ​ខាង​ក្រោម៖

Post a Comment

 
Top