GuidePedia

0
ពាន​រង្វាន់​ FA Cup ​​របស់​អង់គ្លេស​ ដែល​​ជា​ពាន​រង្វាន់​ប្រកួត​ប្រជែង​ចំណាស់​​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ត្រៀម​នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា “Emirates FA Cup” ​បន្ទាប់​ពី​សហព័ន្ធ​​​ព្រមព្រៀង​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ​រយៈពេល​៣​ឆ្នាំ តម្លៃ​៣០​លាន​ផោន (ជាង​៤៦​លាន​ដុល្លារ)។ នេះ​បើ​តាម​សារព័ត៌មាន​​​​ជា​ច្រើន បាន​ចុះ​ផ្សាយ។


​​សេចក្ដីរាយការណ៍​ខាង​លើ​​នេះ បាន​ធ្វើ​​ឲ្យ​មាន​ប្រតិកម្ម ​ដោយ​មាន​​មតិ​​រិះគន់​ និង​​មតិ​ខុសៗ​គ្នា​ជា​ច្រើន​ផង​ដែរ។

អតីត​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស លោក​ Richard Caborn ​បាន​​និយាយ​ថា ការ​ចង់​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ ជា​​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ឆ្កួត។ លោក​បន្ថែម​ថា៖ “វា​ជា​ឈ្មោះ​ដ៏​អស្ចារ្យ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ និង​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ ម៉េច​ហ្នឹង​អាច​ចង់​លក់​ងាយៗ​ដូច​នេះ”។

រីឯ​​​លោក Lou Macari ដែល​ធ្លាប់​លើក​ពាន FA Cup ជាមួយ​ក្រុម​ Manchester United ​កាល​ពី​ឆ្នាំ​១៩៧៧ ​ក៏​យល់​ឃើញ​ប្រហែល​គ្នា​ដែរ ​ដោយ​លោក​យល់​ថា​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​មិន​ទំនង​សោះ។ បុរស​វ័យ​៦៥​ឆ្នាំ​រូប​នេះ បន្ថែម​ថា៖ “ពាន​រង្វាន់​មួយ​នេះ គួរ​តែ​នៅ​តែ​ជា​ FA Cup ជា​រៀង​រហូត ហើយ​ខ្ញុំ​មិន​ដែល​ធ្លាប់​គិត​ទេ​ថា វា​អាច​នឹង​ផ្លាស់​ប្ដូរ​ដូច​នេះ។ ប៉ុន្តែ​​​ពេល​នេះ អ្វីៗ​អាច​នឹង​ផ្លាស់​ប្ដូរ ដោយសារ​តែ​លុយ”។


យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ បាន​​បកស្រាយ​ថា៖ “យើង​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ដៃគូ​ជា​ច្រើន​ ដែល​ចង់​សហការ​ជាមួយ​នឹង​ FA Cup នេះ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ FA Cup របស់​យើង នឹង​មិន​បាត់​បង់​នោះ​ទេ”។

Post a Comment

 
Top