GuidePedia

0
ការប្រយុទ្ធគ្នារយៈពេលជាង៩ខែមកនេះ នៅ លើវាយស្មៅជិតឈានមកដល់ទីបញ្ចប់ហើយ ក្នុងក្រប ខណ្ឌ កំពូលទាំង៥របស់ប្រទេសអង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់ ខណៈដែលនៅសល់៥ប្រកួតយ៉ាងច្រើន តែបានបន្សល់ទុកនូវកីឡាករឆ្នើមរបួសមួយចំនួនដែលត្រូវអវត្តមានរហូតដល់ចប់រដូវកាលឆ្នាំ ២០១៤-២០១៥ នេះ មានដូចខាងក្រោម៖


កីឡាករខ្សែប្រយុទ្ធជួរមុខ Daniel Sturridge មិនអាចជួយក្រុមហង្សក្រហម Liverpool ដោយសារតែរងរបួសជើង ២កន្លែង ក្រោយពេលប្រកួតចាញ់ក្រុមម្ចាស់ ផ្ទះ Aston Villa ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អង់គ្លេស FA Cup កាលពីជាង២សប្ដាហ៍មុន ។ នេះជាកង្វល់ដ៏ធំមួយសម្រាប់គ្រូបង្វឹក Brendan Rodgers ក្នុងការ ប្រជែងយកកៅអី ដើម្បីលេងនៅពាន UEFA Europa League រដូវកាលក្រោយ ក្នុងខណៈដែលមិនអាចបញ្ចប់ទៅ ដោយតំណែង Top 4 បាននោះ ។ នេះបើយោងតាមសារព័ត៌មាន BBC ។


ជាមួយគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធប្រធានក្រុម Manchester United, Wayne Rooney ក៏មិនច្បាស់ថាអាចចូល លេងចំពោះ៤ប្រកួតដែលនៅសល់របស់ ក្រុមបាន ដែរ ដោយសារតែកំពុងសម្រាកព្យាបាលរបួសជង្គង់ខាងឆ្វេង ក្រោយ ពេលប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Everton ៣-០ កាលពីសប្តាហ៍មុន ដោយបាន ជំនួស មកវិញដោយមិត្តរួមក្រុម Robin van Persie ដែលញាំញីទៅដោយរបួសដែរនោះ ។


លើសពីនេះទៀត កីឡាករខ្សែប្រយុទ្ធជនជាតិប៉ូឡូញ Robert Lewandowski ក៏មិនអាចជួយក្រុម Bayern Munich បានដែរ រហូតដល់ចប់រដូវនេះ ដោយសារ មានបញ្ហារបួសបាក់ថ្គាមធ្ងន់ធ្ងរអំឡុងពេលជួយស៊ុតគ្រាប់ទី១ឲ្យ Bayern លេងបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Borussia Dortmund ក្នុងពានរង្វាន់ Germain-Cup កាលពីរាត្រីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០១៥ ដោយបានជ្រុះចេញពីពាននេះទៅហើយ ដោយសារបរាជ័យដោយបាល់ប៉េណាល់ទី ២-០ ក្រោយប្រកួតពេញម៉ោងមានលទ្ធផលស្មើ ១-១ ។


ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Lewandowski បានរងរបួសអំឡុងពេលលោតតែតបាល់ ប៉ះចំជាមួយអ្នកចាំទីត្រូវចំថ្គាមរបួស ធ្ងន់ធ្ងរ ដែលត្រូវការពេលយូរដើម្បីព្យាបាល ពោលគឺរហូតដល់ចប់រដូវកាលឆ្នាំ២០១៤-២០១៥ នេះតែម្តង ខណៈដែល កីឡាករខ្សែបម្រើស្លាបជំនាញជើងឆ្វេង Arjen Robben ក៏ទទួលរងរបួសរហែក សាច់ដុំកំភួនជើងនៅយប់នោះដូចគ្នា និងត្រូវការប្រើពេលយូរដើម្បីព្យាបាលថែមទៀតផង ដែលនេះជាកង្វល់ដ៏ធំធេងរបស់លោក Pep Guardiola ព្រោះថា ក្រុមជួបក្រុមខ្លាំង FC Barcelona ដើម្បីប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃ Champions League ដែលនឹងចាប់ ផ្តើមជើងទី១សប្តាហ៍ក្រោយនេះហើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

Post a Comment

 
Top