GuidePedia

0
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញ សេចក្ដីជូនដំណឹងមួយដល់បណ្ដាក្លឹបបាល់ទាត់ Futsal ទាំងអស់ជ្រាបថា នៅខែឧសភាខាងមុខនេះសហព័ន្ធ បាន សហការជាមួយសហព័ន្ធ កីឡាបាល់ទាត់អន្ដរជាតិ FIFA បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកបាល់ទាត់ក្នុងសាល (FIFA Futsal Coaching Course) នៅពហុកីឡដ្ឋានជាតិ ។


នេះគឺជាវគ្គថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ដំណើរបោះជំហានឈាន ទៅអភិវឌ្ឍន៍ វិស័យបាល់ទាត់ក្នុងសាលកម្ពុជាឲ្យកាន់តែមាន ការរីកចម្រើន អាចប្រកួតប្រជែងនៅលើឆាកអន្ដរជាតិបាន ។

បើតាមសេចក្ដីជូនដំណឹង FFC ដែលចុះហត្ថលេខាដោយលោក គល់ សុផាណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាល ស្ដង់ដារអន្ដរជាតិ នឹងធ្វើឡើងរយៈពេល៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០១៥ខាងមុខនៅពហុកីឡដ្ឋានជាតិប៉ុន្ដែមិនទាន់បញ្ជាក់ពីចំនួន សិក្ខាកាមចូលរួម និងគ្រូឧទ្ទេសនាមនៅឡើយទេ ។

ទោះជាយ៉ាងណា FFC បានដាក់តឿនឲ្យមន្ដ្រីតាម បណ្ដាក្លឹបបាល់ទាត់ក្នុងសាលនានា ត្រូវចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឲ្យបានច្រើនព្រោះវាគឺជាការចូល រួមលើកស្ទួយ និងបង្កើតឆន្ទៈអភិវឌ្ឍន៍បាល់ទាត់ ក្នុងសាលជាតិឲ្យកាន់តែរីកចម្រើន ហើយក៏អាចចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ធំៗនៅលើពិភពលោកនាថ្ងៃ អនាគត ផងដែរ ៕

Post a Comment

 
Top