GuidePedia

0
ក្លឹបបាល់ទាត់បឹងកេតអង្គរ នៅរសៀលម៉ោង៣ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះ នឹងធ្វើការប្រកួត លក្ខណៈមិត្តភាព ជាមួយក្រុម កីឡាករបាល់ទាត់អាហ្រ្វិក នៅកម្ពុជា Sansiro នៅលើទីលានកងទ័ពជើងទឹក ។


ជំនួបមិត្តភាពអន្ដរជាតិនេះ គ្រាន់តែជាការប្រកួត ដកស្រង់បទពិសោធន៍ រវាងក្រុមកីឡាករបឹងកេត និងកីឡាករជនជាតិអាហ្វ្រិក ដែលរស់នៅក្នុង ប្រទេសកម្ពុជា តែប៉ុណ្ណោះ ដើម្បីត្រៀមជើង ចូលរួមប្រកួតពានរង្វាន់ Metfone Cambodia League រដូវកាលថ្មី ដែលនឹងចាប់ផ្ដើម នៅខែកក្កដាខាងមុខ ។

យោងតាមប្រព័ន្ធទំនាក់ទំនងសង្គម របស់ក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា ការប្រកួតកម្ដៅសាច់ដុំជាមួយកីឡាករអាហ្វ្រិក Sansiro នេះគឺដើម្បីឲ្យកីឡាកររបស់ ខ្លួន សមជើងមុន នឹងឈប់សម្រាក ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមែ ឆ្នាំ២០១៥ឆាប់ៗខាងមុខនេះ ។


គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅ បឹងកេតមានយុទ្ធនាការ ប្រកួតលក្ខណៈ មិត្តភាពអន្ដរជាតិចំនួន ២ប្រកួតជាមួយ ក្លឹបបាល់ទាត់ លំដាប់លីកកំពូលថៃ នៅលើទឹកដីថៃ ក្នុងនោះស្មើ ១ប្រកួតជាមួយក្រុម Nakhon Ratchasima និងចាញ់ ១ប្រកួត គឺចាញ់ក្រុម Sisaket FC ក្នុងលទ្ធផល ២-១ ៕

Post a Comment

 
Top