GuidePedia

0
ថ្មីៗនេះ ខ្សែប្រយុទ្ធវ័យក្មេងដ៏វៃឆ្លាតរបស់ Liverpool បានធ្វើការបដិសេធនឹង សំណើរពិភាក្សា​ជាមួយថ្នាក់ដឹកនាំ លើបញ្ហាកិច្ចកុងត្រាថ្មីដែលមានតម្លៃខ្លួន ផ្ដល់ឲ្យកីឡាករដល់ទៅ ១០០០០០​ ដុល្លារ ក្នុងមួយសប្ដាហ៍ ខណៈនៃការសម្រេចចិត្ដបដិសេធនេះ បានធ្វើឲ្យលោក Paul Scholes មានការ​ងឿងឆ្ងល់ រក​គិតមិនរួច ។


លោក Paul Scholes ដែលជាគ្រូបង្វឹកដ៏ឆ្នើមប្រចាំនៅ Man United បានមានការភ្ញាក់ផ្អើលជាខ្លាំង នឹ​ងការសម្រេចរបស់​ Raheem Sterling ខណៈដែលកីឡា ករ​ បានបដិសេធមិនព្រម ចុះហត្ថលេខាយល់ព្រមជាមួយនឹងសំណើររបស់ក្រុម ។

ដោយមានការភ្ញាក់ផ្អើលដូច្នោះ លោក ក៏កើតជាមន្ទិល ងឿងឆ្ងល់ ដោយលើកឡើង​នូវសំណួរទៅកាន់ Raheem Sterling ថា ហេតុអ្វីបានជាកីឡាករវ័យក្មេង រូប នេះ នៅតែចង់បន្ដការគិតចាកចេញពីក្រុមយ៉ាងដូច្នេះ បើសិនជាមិនយល់ព្រមចុះហត្ថលេខាមួយនេះ ហើយម្យ៉ាងទៀត ក្រុមធ្លាប់ផ្ដល់ឱកាស ឲ្យសាងនូវគុណ សម្បត្ដិ មុខមាត់បានខ្ពង់ខ្ពស់ល្អប្រសើរយ៉ាងដូច្នេាះហើយនោះ ?

នេះបើតាមគំនិត​របស់គាត់ Raheem Sterling មិនត្រូវចាកចេញពី Liverpool ជាដាច់ខាត ពីព្រោះ Liverpool គឺជាកន្លែង​ដែល​បានជួយ ឲ្យកីឡាករបានហើប មុខខ្ពស់ដំបូងបំផុត ក្នុងវិស័យកីឡានេះ ដូច្នេះគ្មានរឿងអ្វីដែល​ Raheem Sterling ត្រូវចាកចេញពី Liverpool ជាដាច់ខាត ។


Raheem Sterling គឺជាខ្សែប្រយុទ្ធវ័យក្មេងដែលមានសមត្ថភាព អាចចូលរួមប្រយុទ្ធ ក្នុងសង្គមកីឡាករជើង​ចាស់ជាច្រើនបានបើទោះបីជាកីឡាករពុំទាន់រក បានពិន្ទុ ពេញលេញនៅឡើយក៏ដោយមែន ។

Post a Comment

 
Top