ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រៀមខ្លួនតាមទិញ David de Gea អ្នកចាំទីដៃទីមួយក្រុម Manchester United ម្ដងទៀត ដោយត្រៀមទឹកប្រាក់ប្រមាណ៣០លានផោន។
Real ធ្លាប់បរាជ័យក្នុងការទិញអ្នកចាំទីវ័យ ២៥ឆ្នាំម្ដងហើយកាលពីដើមរដូវកាលនេះ បន្ទាប់ពីមានបញ្ហាឯកសារបញ្ជូនមិនទាន់ពេល នៅថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករ។
អតីតប្រធានក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំរបស់អេស្ប៉ាញ បានបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀតនៅ Old Trafford ក្រោយបរាជ័យក្នុងការចាកចេញទៅអេស្ប៉ាញ ប៉ុន្តែបើយោងតាម The Sun ក្លិប Real កំពុងត្រៀមលក្ខណៈសាជាថ្មី ដើម្បីទិញ De Gea ជាលើកទី២។
តំណាងរបស់ Real Madrid បានប្រាប់ De Gea ថាបើសិនជាមិនមកអេស្ប៉ាញលើកនេះទេ គេនឹងគ្មានឱកាសជាលើកទី៣ឡើយនាពេលអនាគត ខណៈ De Gea ខ្លួនឯងចង់ត្រឡប់ទៅទីក្រុង Madrid វិញដើម្បីជួបជុំជាមួយមិត្តស្រីនាង Edurne Garcia ដែលរស់នៅទីនោះ៕

Post a Comment