ក្លិបប្រដាល់របស់ អេ ភូថង ដែលមានទីតាំងនៅក្នុងកីឡដ្ឋានស្ដាតចាស់ អាចនឹងត្រូវបិទក្នុងពេលខាងមុខនេះ ដោយសារមូលហេតុមិនមានទីតាំងហាត់គ្រប់គ្រាន់។ នេះបើតាមសម្ដី អតីតអ្នកប្រដាល់កំពូលរបស់កម្ពុជាបានសរសេរនៅក្នុងបណ្ដាញ Facebook របស់លោក។
កាលពី២ម៉ោងមុននេះ គណនី Facebook របស់លោក អេ ភូថង បានបង្ហោះរូប២សន្លឹកអមជាមួយកូនសិស្សរបស់លោកនិងភរិយា ហើយសរសេរដាក់នៅពីលើថា “ជិតបែកគ្នាហើយសិស្សទាំងអស់”។ ដោយឃើញការបង្ហោះនេះដែរ អ្នកគាំទ្រជាច្រើនបាន Comments សួរពីខាងក្រោម រកមូលហេតុ ខណៈដែលលោក អេ ភូថង បានបញ្ជាក់ថាមកពីជិតបិទក្លិបនេះ ព្រោះអត់មានកន្លែងហ្វឹកហាត់ទៀតទេ។
ចំពោះបញ្ហាទាក់ទិននឹងរឿងនេះដែរ ក្លិបក្រសួងការពារជាតិដែលមានទីតាំងនៅក្នុងកីឡដ្ឋានស្ដាតចាស់ដែរនោះ ក៏បានធ្វើការកែសម្រួលផ្ទៃក្នុងបន្តិចដែរ ពោលគឺកីឡាករដែលធ្លាប់ស្នាក់នៅទីនោះ ហើយមានផ្ទះនៅរាជធានីភ្នំពេញឬបណ្ដាខេត្តនៅជិតៗនេះ មិនអាចស្នាក់នៅបន្តទៀតបានទេ លើកលែងតែកីឡាករមកពីខេត្តឆ្ងាយៗប៉ុណ្ណោះ។
ចំណែកឯរឿងបញ្ហាក្លិប អេ ភូថង វិញ មិនទាន់មាននរណាអាចដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែដឹងថាលោកបិទដោយសារអត់មានកន្លែងហ្វឹកហាត់ប៉ុណ្ណោះ ៕

Post a Comment