អត្តពលិកជម្រើសជាតិកម្ពុជា និងជាសមាជិកក្លិបក្រសួងការពារជាតិ គៀង សាម៉ន បានដណ្ដើមយកមេដាយមាស ៣គ្រឿងម្នាក់ឯង ពីការប្រកួតកីឡាអត្តពលកម្មដើម្បីលើកកម្ពស់កីឡាសម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ទៅកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ប៉ុន្តែរូបគេបានបញ្ជាក់ថាមិនសូវជាសប្បាយចិត្តខ្លាំងឡើយ។
មេដាយមាសទាំង ៣គ្រឿងដែលកីឡាករ គៀង សាម៉ន ទទួលបាន មានលើវិញ្ញាសា រត់ ៨០០ម៉ែត្របុរស, រត់ ១៥០០ម៉ែត្របុរស និងរត់បណ្ដាក់ ១០០ម៉ែត្របុរស។ យ៉ាងណាក្ដី អត្តពលិកជម្រើសជាតិរូបនេះបានបញ្ជាក់ថា មិនសូវសប្បាយចិត្តខ្លាំងប៉ុន្មានឡើយ ព្រោះជាការប្រកួតប្រជែងក្នុងស្រុកប៉ុណ្ណោះ។
សាម៉ន បានប្រាប់ Sabay ថា៖ «កម្មវិធីប្រកួតនេះមានកីឡាករចូលរួមច្រើនគួរសមដែរ ហើយសមត្ថភាពគេក៏ខ្លាំងៗ… ខ្ញុំឈ្នះមេដាយមាសមែន ប៉ុន្តែវាមិនល្អដូចឈ្នះមកពីស្រុកគេទេ… នៅក្នុងប្រទេសបែបនេះវាសប្បាយដែរ ប៉ុន្តែមិនសូវជាសប្បាយខ្លាំងប៉ុន្មានទេ ព្រោះមិនសូវមានមោទនភាពដូចនាំមេដាយមកពីស្រុកគេ»។
ចំពោះសមត្ថភាពខ្លួនឯងផ្ទាល់ កីឡាករ គៀង សាម៉ន បានបញ្ជាក់ថា មិនមានការកើនឡើងឡើយ ដោយសារគ្មានពេលវេលាហាត់គ្រប់គ្រាន់។ គ្រប់វិញ្ញាសាទាំងអស់សុទ្ធតែមិនទាន់បានបំបែកកំណត់ត្រាចាស់ ហើយមានតែវិញ្ញាសា ១៥០០ម៉ែត្រមួយប៉ុណ្ណោះដែលអាចប្រហាក់ប្រហែលនឹងថេរវេលាចូលរួមប្រកួតកីឡាស៊ីហ្គេម។
ការប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិ ដើម្បីលើកកម្ពស់កីឡាសម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០១៥ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែវិច្ឆិកា។ វិញ្ញាសាដែលដាក់ឲ្យប្រកួតប្រជែងមាន រត់ លោតចម្ងាយ លោតកម្ពស់ លោតបណ្ដាក់៣ដង និងចោលដុំដែក។ កីឡាករ-កីឡាការិនីដែលចូលរួមមានសរុប ១៧៤នាក់ មកពីសមាគម និងក្លិប២២៕
កីឡាករ គៀង សាម៉ន(រូបទី២ រាប់ពីស្ដាំ)

Post a Comment