ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Manchester United កីឡាករ Juan Mata គិតថាតោកំណាចអង់គ្លេសគឺជាក្រុមដែលអាចឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០១៦។
ការបញ្ចេញទស្សនៈរបស់ Mata ធ្វើឡើងមុនពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញ ស្វាគមន៍ក្រុមជម្រើសជាតិអង់គ្លេស នាថ្ងៃសៅរ៍ស្អែកនេះ ក្នុងការប្រកួតលក្ខណៈមិត្តភាពនៅតំបន់អឺរ៉ុប។
អតីតកីឡាករ Chelsea បានប្រាប់ថា៖ “អង់គ្លេសគឺជាក្រុមខ្លាំង និងមានជំនឿចិត្តខ្ពស់។ ពិតណាស់វាគឺជាការសាកល្បងសមត្ថភាពដ៏ល្អសម្រាប់អេស្ប៉ាញ ព្រោះគ្រប់គ្នាឃើញច្បាស់ហើយថា អង់គ្លេសគឺជាក្រុមប្រជែងយកពានរង្វាន់ Euro យ៉ាងពិតប្រាកដ”។
ទោះជាយ៉ាងណាក៏ដោយ Mata ក្រើនរម្លឹកគូប្រជែងរបស់ខ្លួន ថាអេស្ប៉ាញនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះជើងឯកទ្វីបអឺរ៉ុបជាលើកទី៤។
អង់គ្លេសដែលដឹកនាំដោយលោក Roy Hodgson បានបង្ហាញការលេងគួរឲ្យកត់សម្គាល់ ក្រោយឈ្នះ ១០ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះធ្វើឲ្យពួកគេកក់កៅអីរួចជាស្រេចដើម្បីទៅប្រកួតពានរង្វាន់ Euro ឆ្នាំក្រោយ ដែលមានបារាំងធ្វើជាម្ចាស់ផ្ទះ៕

Post a Comment