អតីតកំពូលអ្នកប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងលោក Thierry Henry បានធ្វើការលន់តួ និងសំណូមពរជាចុងក្រោយដល់ក្រុមអ្នកគាំទ្របារាំង ឲ្យឈប់ថ្កោលទោសកីឡាករ Zlatan Ibrahimovic ដរាបណាតែខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតម្នាក់នេះ បន្តនៅលេងក្នុងក្របខណ្ឌបាល់ទាត់ Ligue 1 ទៀតនោះ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធដ៏មុតស្រួចវ័យ៣៣ឆ្នាំម្នាក់នេះ រងនូវសម្ពាធ និងការរិះគន់យ៉ាងខ្លាំង សម្រាប់ការភ្លយសម្តីដូចត្រីមាត់កំភ្លាញរបស់គាត់ អំឡុងការផ្តល់យោបល់របស់គាត់ជុំវិញសកម្មភាពគ្រប់គ្រងការប្រកួតរបស់អាជ្ញាកណា្តល ក្រោយពីក្រុម Paris Saint-Germain របស់គាត់បរាជ័យក្រោមថ្វីជើងរបស់ក្រុម Bordeaux ដោយលោកបានចាត់ទុកប្រទេសបារាំងថោកដូចសំរាមនោះ។
ទោះបីជាយ៉ាងណាក៏លោក Henry ដែលធ្លាប់លេងជាមួយកីឡាករ Ibrahimovic នៅក្លិបយក្សអេស្ប៉ាញ Barcelona នោះ យល់ឃើញថា ក្រុមអ្នកគាំទ្របារាំង ពិសេសគឺក្រុមអ្នកគាំទ្ររបស់ក្លិប PSG តែម្តង គួរតែកាត់បន្ថយការទិតៀនដ៏ឥតប្រយោជន៍ទាំងនេះ។
លោក Henry បាននិយាយប្រាប់កាសែត L'Equipe ថា Zlatan គឺជាខ្សែប្រយុទ្ធអស្ចារ្យម្នាក់ ហើយយើងទាំងអស់គ្នាគួរតែផ្តល់កិត្តិយស និងការគោរពដល់គាត់ មិនដាក់សម្ពាធលើគាត់បែបនេះទេ៕

Post a Comment