GuidePedia

0
កំពូល​អ្នក​ប្រដាល់​វាយ​ដាក់​ទ្រុង​ក្នុង​ស្ថាប័ន UFC​ កីឡាករ Conor McGrego​ បាន​ឈរ​ថត​ជាមួយ​គំន​រលុយ​ខ្ពស់​ដូច​ភ្នំ​មុន​ការប្រកួត​ក្នុង​កម្រិត​ទម្ងន់​ស្រាល Featherweight នា​ខែកក្កដា​ខាងមុខនេះ ជាមួយ​ជើងឯក Jose Aldo នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក​។​


តារា​ស្មា​ក់​ដោ​ន​សញ្ជាតិ​អៀរ​ឡង់​ម្នាក់នេះ បាន​បង្ហោះ​រូបថត​របស់គាត់​ឈរ​នៅក្បែរ​គំនរ​ប្រាក់​មិន​ក្រោម​លាន​ដុល្លារ​អាមេរិក​នៅលើ​គណនី Instagram របស់គាត់​ជាមួយនឹង​ចំណងជើង​ថា “​នេះ​ជា​ប្រាក់ចំណេញ​សម្រាប់​សប្តាហ៍​នេះ​”​។​

លោក​បាន​ថត​ជាមួយ​ដៃគូ​ហ្វឹកហាត់ គឺ​កីឡាករ Artem Lobov ផងដែរ ហើយ​ច្បាស់​​ណាស់​ថា គាត់​មាន​ចេតនា​ឲ្យ​មានការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ក៏​ដូច​ចង់​ឲ្យ​គេ​នឹក​ឃើញ​ដល់​រូប​ភាពស្រដៀងគ្នា​ នៅលើ​ក្រប​ទស្សនា​វ​ដ្តី Sports កាលពី​ឆ្នាំ​១៩៦៤ ជា​ពេលដែល​ជើងឯក​ប្រដាល់​ទម្ងន់​យក្ស​ពិភព​លោក គឺ​លោក Muhammad Ali បាន​ឈរ​ថត​ជាមួយនឹង​គំន​រភ្នំ​លុយ​។​


សូមបញ្ជាក់ថា បច្ចុប្បន្ន កីឡាករ McGrego និង Aldo កំពុងធ្វើដំណើរ​ផ្សព្វ​ផ្សាយ​ការប្រកួត​របស់​ពួកគេ​ទៅកាន់​ទីក្រុង​ចំនួន​៨ តាម​បណ្តា​ប្រទេស​ចំនួន​៤ សម្រាប់​ការប្រកួត UFC 189​ នៅលើ​សង្វៀន MGM Grand Garden Arena នា​ថ្ងៃទី​១១ ​ខែកក្កដា​ ឆ្នាំ២០១៥ ​ខាងមុខនេះ៕

Post a Comment

 
Top