GuidePedia

0
Gareth Bale ​បាន​ក្លាយ​ជា​វីរបុរស​របស់​ ប្រទេស​វែល ​ក្នុង​​ការ​ប្រកួត​​​​​​វគ្គ​​ជម្រុះ​​ពាន​រង្វាន់ EURO 2016 ​ពូល B ​យប់​មិញ ​បន្ទាប់​ពី​ខ្សែ​បម្រើ​ Real Madrid ​រូប​នេះ អាច​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​ម្ចាស់​ផ្ទះ អ៊ីស្រាអែល ​២​គ្រាប់​ម្នាក់​ឯង ថែម​ទាំង​ Assist ​ឲ្យ​ Aaron Ramsey​ ១​គ្រាប់​ទៀត ដើម្បី​បញ្ចប់​ការ​ប្រកួត​ដោយ​គ្រាប់​បាល់​ ៣-០។


​​ក្រុម​ភ្ញៀវ​​វែល​ លេង​បាន​យ៉ាង​ល្អ​នៅ​តង់​ទី​១ ខណៈ​ដែល​ Aaron Ramsey ​របស់​ Arsenal ​​បាន​តែត​បញ្ចូល​ទី​ឲ្យ​វែល​ នាំមុខ​ ១-០ ​នៅ​ចុង​តង់​នាទី​៤៥ ​ក្រោយ​​ការ​តែត​បញ្ជូន​ពី​ Bale។ ចូល​ដល់​តង់​ទី​២ នាទី​៥០ Bale ​មាន​ឱកាស​ស៊ុត​​ហ្វ្រីឃីក ជើង​ឆ្វេង​បំប៉ោង​សំណាញ់​ទី​​គ្រាប់​ទី​២ ​បន្ត​ទៀត។

​​ក្រុម​​ម្ចាស់​ផ្ទះ​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​ បន្ទាប់​ពី​ Eitan Tibi ​ត្រូវ​ពិន័យ​កាត​ក្រហម (លឿង​២​ដង) ​នៅ​នាទី​៥១។ ​ក្រោយ​​ អ៊ីស្រាអែល​ សល់​គ្នា​ត្រឹម​១០​នាក់ វែល ​មាន​ឱកាស​វាយ​សម្រុក​កាន់​តែ​ខ្លាំង​ទៀត ដោយ​​កីឡាករ​ឆ្នើម Gareth Bale ដដែល ជា​អ្នក​រក​គ្រាប់​ទី​៣ នៅ​នាទី​៧៧។

​​ជ័យ​ជម្នះ​មួយ​នេះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​​ក្រុម​ជម្រើស​ជាតិ​វែល ព្រោះ​ពួកគេ​អាច​​ទទួល​បាន​ ១១​ពិន្ទុ ឈរ​នៅ​លើ​កំពូល​តារាង​ពូល B ​តែ​ម្ដង ដោយ​លើ​ក្រុម​គូ​ប្រជែង អ៊ីស្រាអែល ២​ពិន្ទុ និង​លើ​ ប៊ែលហ្សិក ៣​ពិន្ទុ៕





តារាង​ពិន្ទុ​ពូល B៖

Post a Comment

 
Top