ការប្រកួតវគ្គជម្រុះពានរង្វាន់ EURO 2016 កាលពីយប់មិញ ក្រុមខ្លាំងទឹកក្រូចហុល្លង់ ធ្វើបានត្រឹមស្មើ ១-១ ប៉ុណ្ណោះ ទល់នឹងក្រុមភ្ញៀវ ទួរគី ខណៈដែល១គ្រាប់របស់ម្ចាស់ផ្ទះរកបានចុងម៉ោង ៩០+២ ដោយ Klaas Jan Huntelaar បន្ទាប់ពីការស៊ុតពីចម្ងាយដោយ Wesley Sneijder។
នៅដើមការប្រកួត ម្ចាស់ផ្ទះ ហុល្លង់ ដែលអវត្តមានតារាល្បីៗមួយចំនួនដូចជា Van Persie និង Robben នោះ ក៏នៅតែមានប្រៀបលើក្រុមភ្ញៀវខ្លាំងដដែល។ សាច់បាល់ ហុល្លង់ គ្រប់គ្រងបានដល់ទៅ ៧០-៣០ ប៉ុន្តែនៅតែគ្មានសំណាងរកគ្រាប់បាល់បាន។
នៅតង់ទី១ នាទី៣៧ ខ្សែប្រយុទ្ធ Burak Yılmaz របស់ក្រុម Galatasaray បានរកគ្រាប់បាល់ឲ្យក្រុម ទួរគី នាំមុខម្ចាស់ផ្ទះបានមុន បន្ទាប់ពីខ្សែការពារ ហុល្លង់ តែតបាល់ចេញមិនបានឆ្ងាយពីតំបន់គ្រោះថ្នាក់។ យ៉ាងណាក្ដី ក្រុម ហុល្លង់ ដែលត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីបន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្តនោះ នៅតែមិនអាចរកគ្រាប់តាមស្មើបាននៅតង់ទី១។
រហូតដល់តង់ទី២ ចុងម៉ោង ៩០+២ ទើប Sneijder មានឱកាសស៊ុតពីចម្ងាយ នាំបាល់ទៅប៉ះក្បាល Huntelaar ចូលទីបានសម្រេច ធ្វើឲ្យក្រុមទាំង២ ទទួលបានម្នាក់១ពិន្ទុ។
ដូច្នេះក្រុម ហុល្លង់ របស់លោក Guus Hiddink ប្រកួត៥លើក មានតែ៧ពិន្ទុប៉ុណ្ណោះ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយចាញ់ពិន្ទុក្រុមកំពូលតារាង សាធារណរដ្ឋឆេក ៦ពិន្ទុ និងចាញ់ក្រុមលេខ២ អៀរឡង់ ចំនួន៥ពិន្ទុ៕
តារាងពិន្ទុពូល A៖

Post a Comment